ជីវិតកម្សាន្ដ
ខាត់ សុឃីម ចេញសារដាស់តឿនឲ្យថែសុខភាព ក្រោយប្អូនប្រុសស្លាប់មួយប៉ព្រិចភ្នែក
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញសារផ្តាំផ្ញើដល់អ្នកគាំទ្រ និងមហាជនឲ្យបង្កើនការប្រុងប្រ័ត្នហើយថែរក្សាសុខភាពឲ្យបានដិតដល់ ពិសេសគឺការធ្វើបុណ្យធ្វើទានអោយបានច្រើនព្រោះថា ជីវិតមនុស្សយើងម្នាក់ៗផុយស្រួយណាស់អាចប្រឈមការស្លាប់គ្រប់ពេល។

ការចេញសារដាស់តឿនពីសំណាក់តារាស្រីអ្នកនាង ខាត់ សុឃីម នានេះ បន្ទាប់ពីនាង និងក្រុមគ្រួសារក្រកូល”ខាត់”ទើបបាត់បង់មនុស្សជាទីស្រលាញ់ដែលត្រូវជាប្អូនប្រុសបង្កើតគឺលោក ខាត់ ចំរើន ដោយសារជំងឺដែលមិនអាចជួយសង្គ្រោះបានឡើយ។ អ្នកនាង ខាត់ សុឃីម បានបង្ហោះខ្លឹមសារយ៉ាងក្តុកក្តួលថា មួយប៉ព្រិចភ្នែកមនុស្សម្នាក់បានក្លាយជាផេះបាត់ទៅហើយព្រះអើយ។
អ្នកនាង ខាត់ សុឃីម បានផ្តាំផ្ញើដូច្នេះថា ជីវិតផុយស្រួយណាស់ថែសុខភាពផង ធ្វើបុណ្យធ្វើទានអោយបានច្រើន។សូមជូនផលបុណ្យដល់ប្អូន (ខាត់ ចំរើន )របស់ខ្ញុំទៅកាន់ឋានសុខ។ អ្នកនាងក៏បានបង្ហោះវីដេអូរម្លឹកអនុស្សាវរីយ៍កាលពីក្មេងៗថា ប្អូនខ្ញុំពូកែរណាស់លោកអើយឥឡូវប្អូនខ្ញុំលែងបានច្រៀងអោយយើងស្តាប់ទៀតហើយ ។

សូមរម្លឹកថា តារាកំប្លែង និងចម្រៀងលោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ៤០ឆ្នាំ ដោយសារជំងឺក្រិនថ្លើម បេះដូង និងក្រលៀន។ តាមរយ: ដំណឹងមរណភាពតារាកំប្លែងលោក ខាត់ ចំរើន នេះគេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងការសោកស្តាយចំពោះការបាត់បង់ធន់ធានសិល្បករដ៏មានប្រជាប្រិយភាព និងទេពកោសល្យផ្នែកសិល្ប:ស្ទើរគ្រប់ជំនាញ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


