ជីវិតកម្សាន្ដ
មហាជនផ្ដោតលើ Baifern ក្រោយនាងបង្អួតសម្រស់ឈុតរឹបទ្រូង នៅ GMMTV
Baifern Pimchanok បង្អួតសម្រស់នៅ GMMTV 2023 ក្នុងឈុតពណ៌ខ្មៅដ៏សិចស៊ីរឹបដើមទ្រូង ធ្វើឲ្យអ្នកចូលរួមកម្មវិធីជាច្រើន ងាកសម្លឹងមើលនាងគ្រប់ៗគ្នា។

កាលពីថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ ២០២២ GMMTV បានធ្វើសន្និសីទសារព័ត៌មានដ៏អស្ចារ្យ GMMTV 2023: DIVERSELY YOURS ដោយសម្ពោធរឿងភាគជាង ១៩ រឿង និងរឿងខ្នាតយក្ស ១ រឿងទៀត ដែលព្រឹត្តិការណ៍នេះមានតារាសម្ដែងជាច្រើនបានតុបតែងខ្លួនយ៉ាងស្រស់សង្ហា ដើរហែក្បួនទៅចូលរួមក្នុងកម្មវិធីយ៉ាងសប្បាយរីករាយថែមទៀតផង។

តាមរយៈកម្មវិធីនេះដែរ តារាសម្ដែងដែលទាក់ភ្នែកមហាជនជាច្រើនគឺ Baifern Pimchanok ខណៈនាងត្រូវបានគេសរសើរពីសម្រស់ក្នុងរ៉ូបដៃវែងពណ៌ខ្មៅរឹបដើមទ្រូងឲ្យតឹងណែន។ ប៉ុន្តែឈុតនេះក៏បានធ្វើឲ្យគ្រប់គ្នាប្រហោងពោះមិនតិច ព្រោះវាបានបង្ហាញពីភាពសិចស៊ីខ្លាំង ត្រង់ចំណុចដើមទ្រូងតែម្ដង។ បន្ទាប់ពីបង្ហោះរូបភាពមិនដល់មួយថ្ងៃ នាងទទួលបានការចុច Like ពីអ្នកលេងអ៊ីនធឺណិតភ្លូកទឹកភ្លូកដីផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Baifern ស្រស់ស្អាតខ្លាំង រហូតហ្វេនភ្ញាក់ផ្អើលនឹងសម្រស់ថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


