Connect with us

ជីវិតកម្សាន្ដ

Janie បង្ហាញរូបរាងថ្មី អ្នកគាំទ្រលាន់មាត់ថាកាន់តែស្គមជាងមុន

បានផុស

នៅ

កាលពីពេលថ្មីៗនេះ Janie បានបង្ហោះ​ឃ្លិប​វីដេអូខ្លីមួយ ពេល​នៅ​ក្នុង​បន្ទប់​ដាក់សំលៀកបំពាក់និងហាត់ប្រាណ ដោយ​បង្ហាញ​ពីរូបរាងថ្មីស្រឡាង កាន់តែស្គមជាងមុនឆ្ងាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូ​ឃ្លិប​នេះ​ បាន​ធ្វើ​ឲ្យអ្នក​គាំទ្រ​ជាច្រើន​សម្រុក​ចូល​មក​បញ្ចេញ​មតិភ្លូកទឹកភ្លូកដី ខណៈហ្វេនខ្លះនិយាយថា មិនដឹងថាត្រូវ​ផ្តោត​លើកន្លែងណាមុនគេទេ។ ហេតុអ្វីបានជាមុខមាត់​ដូចកូនក្មេង​បែបនេះ? រាងចង្កេះដែលល្អឥតខ្ចោះ មើលទៅកាន់តែស្ដើងខ្លាំងជាងមុន​ឆ្ងាយ ឬអាចនិយាយបានថាឆ្អឹងជំនីរសុទ្ធតែម្ដង។

ទោះយ៉ាងណា នៅតែមានមហាជនជាច្រើនបានបង្ហាញក្ដីស្រលាញ់នឹងរូបរាងថ្មីរបស់ Janie និងកោតសរសើរនាងថាពូកែអត់ទ្រាំ និងមានក្ដីអំណត់ក្នុងការហាត់ប្រាណ ទាំងរបបអាហារហូបចុក និងការតាំងចិត្តកន្លងមក។

សូមជម្រាបដែរថា ​​Janie Tienphosuwan បើទោះបីជានាងមានស្វាមីនិងកូនក្ដី តែមិន​ដែល​ធ្វេសប្រហែស​ក្នុង​ការ​ថែរក្សា​ខ្លួន​នោះ​ទេ។ ផ្ទុយទៅវិញ តារា​សម្ដែង​រូបនេះ​តែងតែយក​ពេលវេលាមក​ថែរក្សា​រូបរាង និងស្បែកឲ្យកាន់តែក្មេង។ជាងនេះទៅទៀត​នាងក៏ធ្លាប់ផ្ដល់​បទសម្ភាសន៍​ថា​​ ទម្រាំ​បាន​រូបរាង​បែបនេះ​គឺមិនងាយនោះទេ នាងត្រូវឆ្លងកាត់ការលំបាក និងការតាំងចិត្តខ្លាំងណាស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាជនចង់លស់ព្រលឹង លើឈុតដែល Mai Davika ស្លៀក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម