ជីវិតកម្សាន្ដ
ទស្សនិកជនលស់ព្រលឹងជំនួស ក្រោយឃើញគូស្នេហ៍មួយគូ ប្រថុយថតរូបតែកន្លែងខ្ពស់
គូស្នេហ៍នាង Angela និងមិត្តប្រុស Ivan ពិតជាធ្វើឱ្យទស្សនិកជនរាប់លាននាក់ ប្រហោងពោះជំនួសពួកគេ ដោយសារអ្នកទាំងពីរនិយមនាំគ្នាថតរូបតែនៅលើអគារខ្ពស់ៗ មិនខ្លាចគ្រោះថ្នាក់សូម្បីបន្តិច។

នារីជនជាតិរុស្ស៊ី Angela Nikolau បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ដោយសារតែនាងមានចំណង់ចំណូលចិត្តថតរូប Selfie បែបផ្សងព្រេង នៅកន្លែងខ្ពស់ផុតពីដីរាប់សិបម៉ែត្រ ទស្សនិកជនឃើញហើយពិតជាលស់ព្រលឹងមិនស្ទើរនោះទេ។

ជាមួយនឹងរសនិយមថតរូបប្លែកៗរបស់នាង នារីវ័យ ២៣ឆ្នាំរូបនេះក៏មានមិត្តប្រុសឈ្មោះ Ivan Beerkus ធ្វើជាដៃគូដើម្បីកំដរថតរូបផងដែរ។ អ្នកទាំងពីរតែងតែរួមគ្នាទៅទស្សនាកន្លែងល្បីៗជាច្រើនដូចជា ប្រទេសចិន ថៃ ហុងកុង ជាដើម។ រូបថតភាគច្រើនរបស់ Ivan និង Angel គឺថតពីទីតាំងផ្សេងៗគ្នា ពីដប់ទៅរាប់រយម៉ែត្រពីលើដី។ ក្រៅពីរូបថត Selfie គូស្នេហ៍នេះនៅមានរូបថតច្នៃប្រឌិត និងស្ទីលប្លែកៗជាច្រើនផ្សេងទៀតផងដែរ។

ចែករំលែកនៅលើផេកផ្ទាល់ខ្លួន នាង Angela បាននិយាយថា នាងតែងតែទន្ទឹងរង់ចាំការធ្វើដំណើរ និងរបកគំហើញលំបាកៗ ព្រោះសម្រាប់នាងវាពិតជាគួរឱ្យភ័យខ្លាចពិតមែននៅពេលឈរលើអាគារខ្ពស់ៗ ប៉ុន្តែវាផ្តល់អារម្មណ៍ប្លែកៗជាច្រើនដល់នាង។ នាងនឹងបន្តធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្លួន ទោះបីជាទទួលបានការរិះគន់ចំពោះសកម្មភាពប្រថុយប្រថានរបស់នាងក៏ដោយ ព្រោះទស្សនៈរបស់ Angela គឺ “ជីវិតគ្មានដែនកំណត់អារម្មណ៍ទេ” ។
មកទល់នឹងបច្ចុប្បន្ន គូស្នេហ៍មួយគូនេះបានបន្តថតរូបប្រថុយគ្រោះថ្នាក់អស់ពេល ៦ឆ្នាំហើយ ហើយពួកគេនៅតែរក្សាទម្លាប់ថតរូបបែបនេះដដែល នាពេលអនាគត៕










ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព្រះនាងម្ចាស់ Sheikha Mahra ស្រ្ដីមានជាងគេនៅឌូបៃ តែទ្រព្យសម្បត្តិត្រូវគ្រប់គ្រងដោយព្រះបិតា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


