Connect with us

KPT+

​ចាប់ផ្តើម​ថតរូបដើម្បី​ខ្លួនឯង​ មិនមែន​​ដើម្បីតែផុស​យក​ Like នោះទេ​

បានផុស

នៅ

​មិនមាន​អ្វីចម្លែកនោះ​ទេក្នុងការ​ដាក់រូបថត​ស្អាតៗ​ឲ្យ​គេបាន​ឃើញ​នៅលើបណ្ដាញសង្គម រហូតពេលណាលែង​មានរូប​ស្អាត​ដើម្បី​បង្ហាញ​ យើងមិនបង្ហោះដាច់ខាត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មនុស្ស​ជំនាន់​នេះ​ ច្រើនតែភ្លេចថត​រូបខ្លួនឯងទុក​ជាអនុស្សាវរីយ៍​ ដោយ​មួយចំនួនផ្ចង់ស្មារតី​តែលើគំរូ​តាម​រូបថតម៉ូដែល​ស្អាតៗ​ ហើយ​ក៏មិនបានផ្តិត​យកទិដ្ឋភាព​រីករាយ​របស់ខ្លួនឯង​ ជំនួសឲ្យថតរូប​តាមអ្នកដទៃ​ទៅវិញ​។​

ជួនកាលយើង​បំ​ភ្លេច​សំណើច​ដែលផ្ទុះឡើង​រាល់​ពេលដែល​មិត្តភក្តិ​ថតរូប​យើងចំហ​មាត់ ​ តែបែរជាសុំ​ឱ្យពួក​គេលុបវា​ចោលភ្លាមៗ​ដោយមិន​បានគិត​។ ធ្វើបែបនោះហាក់បី​ដូចយើង​កំពុងលុប​ចោល​អនុស្សាវរីយ៍​ដ៏គួរ​ឲ្យ​ចងចាំ​ និងរីករាយ​ដូច្នោះដែរ។​

បច្ចុប្បន្ន​ពួកយើង​បានភ្លេចពី​ភាព​រីករាយ​នៃការបិទ​រូបថត​ចូល​ទៅ​ក្នុងសៀវភៅ​ដែល​​រំឮក​ឡើង​មកវិញ​ពីជីវិតកាល​ពី​កុមារ​ភាព​​។ ​យើង​បោះចោល​អតតីកាល​ដ៏​រីក​​រាយ​នោះ​ហើយ ​ព្រោះតែ​សម័យកាល​ឌីជីថល​ជឿនលឿន​ រហូតធ្វើឲ្យ​យើង​មិនយកចិត្តតុកដាក់សកម្មភាព​ដែលគួរធ្វើ។​

​ដោយសារ​តែ​សម័យ​នេះ​អ្វីៗ​សុទ្ធ​តែ​ទំនើប​ ​សំបូរដោយ​សម្ភារៈនិយម​ ដូចនេះ​ពួក​យើង​ភ្លេច​ចោល​នូវ​ការ​រក្សា​រូបថត​សម្រាប់​ចងក្រង​ជា​កម្រ​ងអនុស្សាវរីយ៍​ដូចដែល​ធ្លាប់​ធ្វើ​កាល​ពីនៅ​រៀន​វិទ្យាល័យ​។ មនុស្ស​គ្រប់គ្នាបាន​ប្តូរពីសកម្មភាពទាំង​នោះមកជាថតរូបស្អាតៗ​បង្អូតគ្នាលើប្រព័ន្ធអ៊ិនធរណិត​ដើម្បីបានការ​ចាប់​អារម្មណ៍​។ ទោះយ៉ាង​ណា​ក៏វាមិន​មែនជារឿង​ខុសទាស់ដែរ​ ​តែបើអាចថតរូបទុយកមើលរួមគ្នា​ រឹតតែ​ប្រសើរ ជាជាងបង្ហោះយកតែចំនួន Like៕​

ប្រែសម្រួល៖ សីសី​

ចុចអាន៖ ចង់​ថត​រូប​បាន​ល្អ ​ដូច​អ្នក​មាន​​អាជីព? កាំមេរ៉ា​ល្អ​មិន​គ្រប់​ទេ រៀន៦ចំណុចនេះសិន

ចុចអាន៖ ចាប់យកឱកាសឌីជីថល ក្លាយជាអ្នកថតរូបទទួលភាគហ៊ុនពីស្តក់ photostock

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៩ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម