ជីវិតកម្សាន្ដ
តារាស្រី ៥ រូប មហាជនសរសើរសម្រស់ស្អាតខ្លាំង ពេលស្លៀកឈុតមង្គលការបែបប្រពៃណី
ក្នុងឆ្នាំ២០២២នេះមានតារាថៃស្រីៗជាច្រើន បានសម្រុករៀបអាពាហ៍ពិពាហ៍ព្រមៗគ្នា ខណៈម្នាក់ៗបញ្ចេញរូបភាពដ៏ស្រស់ស្អាត ក្នុងឈុតប្រពៃណីរបស់ប្រទេស។ ក្នុងនោះមានតារាថៃ ៥ ដួង ដែលមហាជនលាន់មាត់សរសើរពីសម្រស់ថាពិតជាស្រស់ស្អាតខ្លាំង ពេលស្ថិតក្នុងឈុតប្រពៃណី។
១ Patricia Good

ឈុតដែលតារាស្រីរូបនេះស្លៀក ពិតជាសមសួននឹងរូបរាងរបស់នាងជាខ្លាំង ខណៈ Patricia Good បានស្លៀកទៅវត្តអារាមជាមួយកូនកំលោះ Note Wiset Rangsi ដើម្បីសុំសេចក្ដីសុខមុនថ្ងៃរៀបការមកដល់ខែក្រោយនេះ។
២ Pancake Khemanit

Pancake ត្រូវបានគេចាត់ទុកថាជាតារាដែលមានរូបរាងស្អាតខ្លាំង មិនថានាងគ្រងឈុតប្រភេទណា គឺសុទ្ធតែសក្ដិសមទាំងអស់។ Pancake និងស្វាមីជាមន្ត្រីជាន់ខ្ពស់ Mee-Pol បានស្លៀកឈុតប្រពៃណីចូលក្រាបបង្គំគាល់ព្រះបាទ អរិយវង្ស សក្កថាណា អយ្យកោ ទៅសុំពរជ័យ និងប្រគេនទឹកនៅវត្តរាជបូភីសត្យា មហាស៊ីម៉ារាម ដើម្បីភាពរុងរឿងក្នុងថ្ងៃមង្គលការ និងខួបកំណើត មើលទៅពិតជាស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។
៣ Phanthila Fooklin

តារាសម្ដែងរូបនេះនិងគូស្នេហ៍ ក៏បានស្លៀកឈុតប្រពៃណីទៅវត្តសុំទឹកបរិសុទ្ធពីសម្ដេចព្រះអរិយវង្ស សក្កដា អយ្យកោ សាខុន មហាប៉ាតាងកា ប៉ារិនណុក ខណៈមនុស្សជាច្រើនបានឃើញហើយសរសើរពីឈុតនេះថា នាងស្លៀកហើយពិតជាស្អាតមែន។
៤ Ungsumalynn

តួឯកប្រុសស្រីដែលធ្លាប់សម្ដែងរឿង “កំពូលកូនប្រសាស្រី” ជាមួយគ្នា ទើបតែរៀបការកាលពីថ្ងៃទី២ ខែវិច្ឆិកានេះទេ។ អ្នកទាំងពីរបានធ្វើពិធីមង្គលការនៅវត្ត Ratchabophit Sathitmahasimaram នៅកណ្ដាលបរិយាកាសដ៏កក់ក្ដៅ និងសាមញ្ញ ជាមួយសាច់ញាតិភាគីទាំងពីរ រួមទាំងមិត្តភ័ក្ដិជិតស្និទ្ធទាំងក្នុងនិងក្រៅវិស័យសិល្បៈ បានមកចូលរួមក្នុងពិធីនេះ ហើយក្នុងថ្ងៃនោះត្រូវនិយាយថា Patty ស្ថិតក្នុងឈុតថៃដ៏ស្រស់ស្អាតឆើតឆាយគួរឱ្យស្រលាញ់ខ្លាំងណាស់។
៥ Maprang Virakarn

តារាសម្តែង Maprang Virakarn ជាមួយកូនកំលោះជាមន្ត្រីនគរបាល Pornprakit ដោយអ្នកទាំងពីរ កាន់ដៃបានចូលរោងការ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ខណៈមហាជនឃើញហើយមិនសរសើរសម្រស់កូនក្រមុំមិនបានឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទាក់ភ្នែកមហាជន Pu Praya ស្លៀកប៊ីគីនីអង្គុយកាន់ដូង តាមប៉ែកនារីអឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


