ជីវិតកម្សាន្ដ
ទូច ស្រីល័ក្ខណ៍ កំពុងធ្វើឲ្យអ្នកគាំទ្រសង្ស័យចូលរោងការឆាប់ៗនេះ
អ្នកមេម៉ាយចាយសម្រស់ ទូច ស្រីល័ក្ខណ៍ បានធ្វើឲ្យអ្នកគាំទ្រ និងមហាជន ចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីសុខៗ ស្រាប់តែនាងទម្លាយសំបុត្រអាពាហ៍ពិពាហ៍ ហើយពោលថា ជួបឆាប់ៗនេះ ថ្ងៃថ្មី តោះចាំមើល។

គេចាំបានថា តារាស្រីចូលចិត្តកំប្លុកកំប្លែង និងលេងស្ទាយ៍បែបយុវវ័យអ្នកនាង ទូច ស្រីល័ក្ខណ៍ និងអតីតស្វាមីជនជាតិបរទេស បានសម្រេចបញ្ចប់ចំណងស្នេហាជាប្តី-ប្រពន្ធមានរយៈពេលប្រមាណ ៤ ឆ្នាំមកហើយ ខណៈចំណងអាពាហ៍ពិពាហ៍អ្នកទាំង ២ ទទួលបានកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ កំពុងរស់នៅយ៉ាងកក់ក្ដៅជាមួយអ្នកនាង ទូច ស្រីល័ក្ខណ៍។

តាមការកត់សម្គាល់ក្រោមការរស់នៅជាមួយកូនប្រុសបណ្ដូលចិត្តអស់រយៈពេលច្រើនឆ្នាំមកនេះ អ្នកនាង ទូច ស្រីល័ក្ខណ៍ មិនធ្លាប់បង្ហាញពីតម្រុយស្នេហាជាមួយបុរសណាម្នាក់ទេ ពោលគឺក្រៅតែពីការបង្ហាញក្ដីស្រលាញ់ដល់កូនប្រុសរបស់នាង។ ប៉ុន្តែក្នុងពេលឥឡូវ ស្រាប់តែអ្នកនាង ទូច ស្រីល័ក្ខណ៍ បានបង្ហើបពីតម្រុយចូលរោងការយ៉ាងភ្ញាក់ផ្អើល។

បើតាមខ្លឹមសារដែលត្រូវបានអ្នកនាង ទូច ស្រីល័ក្ខណ៍ បង្ហោះភ្ជាប់ជាមួយធៀបការកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ បានបញ្ជាក់ថា ធៀបការត្រូវបានបញ្ចប់នៅក្នុងនេះ,អរគុណភ្ញៀវដែលមានវត្តមាននៅថ្ងៃខាងមុខឆាប់ៗនេះ។ អរគុណលោកគ្រូនាយកសាលា ហៅ គឹម វណ្ណៈ បានជួយសម្រួលធៀប និងឆែកឈ្មោះភ្ញៀវ(ឆាប់ៗនេះថ្ងៃថ្មី តោះចាំមើល)។
យ៉ាងណាមិញតារាស្រី ទូច ស្រីល័ក្ខណ៍ មិនបានបញ្ជាក់ទេថា សម្រាប់អាពាហ៍ពិពាហ៍នេះ នរណាជាកូនក្រមុំនៅឡើយទេ ខណៈក៏មានអ្នកគាំទ្រមួយចំនួនបានសម្ដែងការចូលរួមអបអរ និងជូនពរផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


