ជីវិតកម្សាន្ដ
ពេលនេះច្បាស់ហើយ មកដឹងពេលវេលា ពេជ្រ វត្តីសារ៉ាវឌ្ឍី វិលមកកម្ពុជាវិញ
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជា Miss Grand Cambodia 2022 និងជា 5th Runner Up Miss Grand International 2022 បានឱ្យដឹងថា ឥឡូវនេះនាងមានគម្រោង និងឱកាស ធ្វើដំណើរវិលត្រឡប់ទៅកាន់មាតុភូមិវិញនាពេលខាងមុខនេះ។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថា បន្ទាប់ពីចំណាយពេលវេលារយៈពេល ៣ខែកន្លងមក តំណាងព្រះរាជាណាចក្រកម្ពុជា នៅក្នុងការប្រកួតលើឆាកអន្តរជាតិ និងបំពេញភារកិច្ចមួយចំនួនជាមួយ Miss Grand International Organization ក្នុងនាមជា 5th Runner Up ថ្ងៃនេះនាង បញ្ជាក់ពីព័ត៌មានអំពីការហោះហើរវិលត្រឡប់មកកម្ពុជាវិញ។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បញ្ជាក់បន្ថែមថា៖ “គឺនាងខ្ញុំវិលត្រឡប់មកកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង ៦:២៥ នាទីល្ងាច នាងខ្ញុំនឹងធ្វើការហោះហើរចាកចេញពីទីក្រុងបាងកក អាកាសយាន្តដ្ឋានអន្តរជាតិសុវណ្ណភូមិ មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ មកដល់វេលាម៉ោង ៧:៣៥នាទីយប់!”។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកឡើងបន្តថា៖ “ចង់ប្រាប់ថា នឹកប្រទេសកម្ពុជា នឹកប្រជាជនខ្មែរ នឹកអាហារខ្មែរ នឹកគ្រប់យ៉ាងជាខ្មែរ ចាំជួបគ្នានៅប្រលានទាំងអស់គ្នាណា កំឡុងម៉ោង ៨យប់ សង្ឃឹមថាបានជួបពុកម៉ែបងប្អូន ពិសេសអ្នកគាំទ្រជាទីស្រឡាញ់របស់នាងខ្ញុំ ពីមុនថា ចង់ឱ្យគេមកខ្មែរ ឥឡូវគេមកហើយណា! អរគុណ”។

គួរបញ្ជាក់ថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជា Miss Grand Cambodia 2022 បានចូលរួមប្រឡង Miss Grand International 2022 នៅប្រទេសឥណ្ឌូណេស៊ី តាំងពីខែតុលា ឆ្នាំ២០២២ និងទទួលបានជ័យលាភី លំដាប់រងទី៥ 5th Runner Up Miss Grand International 2022។ បន្តមកទៀត នាងបានជាប់កិច្ចសន្យាជាមួយក្រុមហ៊ុន Grand International ដោយបន្តសម្ដែងនៅប្រទេសថៃ និងប្រទេសមួយចំនួនទៀត ដោយទទួលបានការគាំទ្រពីមហាជនជាច្រើន៕




-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


