ជីវិតកម្សាន្ដ
មិត្តជិតស្និទ្ធទម្លាយចរិតពិត Aum ក្រោយនាងរងការស្ដីបន្ទោសយ៉ាងចាស់ដៃពីមហាជន
រឿងរ៉ាវស្នេហារវាងហៃសូ Pok និងតារាសម្ដែង Aum Patcharapa កំពុងក្លាយជាប្រេធានបទយ៉ាងក្ដៅគគុកនៅប្រទេសថៃ ខណៈមនុស្សជាច្រើនសម្រុកមកបន្ទោសនាងយ៉ាងចាស់វិញ។

ជាងនេះទៅទៀត Aum Patcharapa និង A Sathaphachai ដែលជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួននាងបានចេញមុខសុំទោសដល់តារាសម្ដែង Matt Peeranee ដែលយកមកពាក់ព័ន្ធ។ ប៉ុន្តែក្រោយរឿងរ៉ាវនេះបានចប់សព្វគ្រប់ហើយ វាក៏ក្លាយជាបញ្ហាយល់ច្រឡំធ្វើឲ្យមាននិន្នាការមិនចេះចប់ ខណៈអ្នកលេងអ៊ីនធឺណិតជាច្រើនងាកមកបន្ទោសតារាស្រី Aum ជំនួសវិញ ហាក់ដូចជាភាគី Aum និងជំនួយការព្រួតគ្នាធ្វើបាប Matt ទៅវិញ។

ដោយឡែកកាលពីពេលថ្មីៗនេះ មិត្តសម្លាញ់របស់ Aum គឺលោក Chai Anantadvip បានសរសេរសារទឹកចិត្តយ៉ាងវែងអន្លាយដល់នាងដោយបង្ហោះបញ្ជាក់ថា “មិត្តម្នាក់នេះជាមនុស្សស្រីដែលមានចិត្តល្អបំផុត Aum ជាមនុស្សមិនដែលគិតថាខ្លួនឯងលើសអ្នកដទៃ គាត់មានចិត្ដសប្បុរសជានិច្ច។ គាត់តែងគោរពគ្រប់គ្នា រឿងជាច្រើនកើតឡើងដែលត្រូវតែចំណាយពេលដើម្បីបញ្ជាក់ ហើយ Aum មិនដែលធ្វើឲ្យអ្នកណាម្នាក់ខកចិត្តឡើយ។ ស្ត្រីម្នាក់ដែលនិយាយត្រង់នៅក្នុងអារម្មណ៍របស់នាង នៅក្នុងពាក្យរបស់នាងនៅក្នុងអ្វីគ្រប់យ៉ាង នាងដឹងថានាងជាអ្នកណា ខ្ញុំមានសំណាងណាស់ដែលបានធ្វើជាមិត្តរបស់អ្នក។ មនុស្សស្រីដែលមានតែពាក្យថា«ឲ្យ»ដូច្នេះខ្ញុំស្រឡាញ់អ្នក»។

យ៉ាងណាមិញ តារាជួរមុខ Aum បានចូលមកបញ្ចេញមតិដូចគ្នាថា “ខ្ញុំពិតជាសំណាងណាស់ ដែលមានអ្នកជាមិត្ត។ ស្រឡាញ់អ្នកជាខ្លាំង។ ចូររស់នៅជាមួយគ្នា រហូតដល់យើងចាស់”។ ទន្ទឹមនោះមិត្តជិតស្និទ្ធ Aum ក៏បានចូលមកឆ្លើយតបនឹង Comment ថា “ខ្ញុំស្រលាញ់អ្នក ដឹងទេទឹកភ្នែកហូរដោយខ្លួនឯង។ ប៉ុន្តែយើងចង់ឲ្យអ្នករាល់គ្នាដឹងរឿងនោះ។ នារីម្នាក់នេះជាមនុស្សពិសេសដែលនរណាក៏ស្គាល់យ៉ាងជិតស្និទ្ធ ហើយនឹងដឹងអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដោយគ្មានការសង្ស័យ ខ្ញុំមិនចូលចិត្តទេនៅពេលដែលមនុស្សបញ្ចេញមតិដោយមិនដឹងពីអត្តសញ្ញាណពិតរបស់នាង។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាទទួលបានបទពិសោធន៍ និងយល់ពីវា “៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនខឹងជំនួស Aum ក្រោយគេប្រមាថថា ដូរសង្សារដូចផ្លាស់សំលៀកបំពាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


