Connect with us

ជីវិតកម្សាន្ដ

Jimin សមាជិក BTS គ្រោងចេញអាល់ប៊ុមទោល ក្រោយបញ្ចប់ការសហការណ៍ជាមួយ Taeyang

បានផុស

នៅ

បន្ទាប់ពីបញ្ចាប់ការសហការណ៍គ្នាក្នុងបទចម្រៀងថ្មី “Vibe” របស់ Taeyang តារាចម្រៀង Jimin សមាជិក BTS ត្រូវបានគេរាយការណ៍ថា​ គ្រោងនឹងរៀបចំចេញអាល់ប៊ុមទោលរបស់ខ្លួននៅក្នុងខែ កុម្ភៈ នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមការរាយការណ៍ប្រភពព័ត៌មាន dongA.com បានប្រកាសនៅថ្ងៃទី ១៦ ខែ មករាបានឱ្យដឹងថា Jimin សមាជិកក្រុម BTS បច្ចុប្បន្នកំពុងរៀបចំសម្រាប់ការចេញបទចម្រៀងក្នុងអាល់ប៊ុមទោលជាផ្លូវការរបស់លោកនៅក្នុងខែកុម្ភៈ។ Jimin នឹងក្លាយជាសមាជិកទីបួនរបស់ BTS ដែលបានចេញអាល់ប៊ុមទោលបន្ទាប់ពីសមាជិក JHope, Jin និងមេក្រុម RM ។

ជាមួយគ្នានេះ ខាងផលិកម្ម BIGHIT MUSIC បានឆ្លើយតបទៅនឹងរបាយការណ៍នេះ ដោយប្រភពពីភ្នាក់ងាររបស់ BTS បានបញ្ចេញមតិយ៉ាងខ្លីថា”កាលវិភាគនៃការចេញផ្សាយ នឹងត្រូវបានបង្ហាញនៅពេលដែលវាត្រូវបានបញ្ចាក់” ។

យ៉ាងណាមិញ Jimin គឺជាសមាជិក BTS មួយរូបដែលមានប្រជាប្រិយភាពនិងសមត្ថភាព ដោយ លោកធ្លាប់បានធ្វើការទោលក្នុងការសហការជាមួយតារាចម្រៀងល្បីជាច្រើនរួមមាន តារាចម្រៀង Ha Sungwoon , តារារ៉េបអាមេរិច Snoop Dogg និងជាចុងក្រោយគឺ Taeyang សមាជិក BIGBANG ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ប្រពន្ធថ្មី Kanye សង្ស័យថាជាជនទីបី តាំងពី Kim មិនទាន់លែងលះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម