ជីវិតកម្សាន្ដ
តារាចម្រៀងប្រុសម្នាក់ ត្រូវគ្រូអគ្គីនេត្រ ទម្លាយរឿងអាម៉ាស់ជំពាក់លុយជិត ៤ ពាន់ដុល្លារ មិនសង
អស់ការអត់ធ្មត់ តារាចម្រៀងប្រុសរូបសង្ហាម្នាក់ ត្រូវបានគ្រូសិល្ប៍អគ្គីនេត្រ សម្រេចទម្លាយមុខមាត់ឲ្យមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានឃើញជាសាធារណៈ ព្រោះតែរឿងរ៉ាវអាម៉ាស់ជំពាក់លុយជិត ៤ ០០០ ដុល្លារ មិនព្រមសង។

តារាចម្រៀងប្រុសដែលត្រូវបានគ្រូអគ្គីនេត្រ បង្ហាញនោះ គេស្គាល់ថា គឺជាតារាចម្រៀងលោក បូ លីពៅ។

បើតាមការឲ្យដឹងពីគ្រូអគ្គីនេត្រ បានអះអាងថា តារាចម្រៀងល្បីមួយរូប បែរជាមានចរិតថោកទាបអន់ជាងសត្វ ជំពាក់លុយជិត ៤ ០០០ ដុល្លារ មិនសង ប្លុកឯងចោល ហើយមិនដោះស្រាយ អ្នកណាខ្លះមិត្តភ័ក្ដិមនុស្សថោកទាបម្នាក់នេះខ្លះ? ប្រយ័ត្នថ្ងៃណាមួយវាបោកអ្នកទាំងអស់គ្នាដូចវាបោកខ្ញុំចឹង ។

បង្ហោះភ្ជាប់រូបភាពតារាចម្រៀងខាងលើ គ្រូអគ្គីនេត្រ បានលើកឡើងបន្តថា ខ្ចីលុយរាប់ទូរស័ព្ទ ២ គ្រឿង បង់រំលោះពីខ្ញុំ 13Promax និង Xs max និងលុយ ១ ៥០០ ដុល្លារ មិនស្មានថាលក់កិត្តិយសថោកទាបត្រឹមលុយប៉ុណ្ណឹង ឡើងឆាកឡើងខនសឺតដែរ ហេតុអ្វីក៏ថោកអ្វីថោកយ៉ាងនេះ? ១ ថ្ងៃ ៣៥ ដុល្លារ គ្មានលុយសង បើមិនថោករកលុយមកសងមក។

ទាក់ទងនឹងដំណឹងដ៏រសើបនេះ តារាចម្រៀងលោក បូ លីពៅ កាលពីព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ មិនអាចទាក់ទងបានទេ ខណៈលេខទូរស័ព្ទតេមិនចូល។

ដោយឡែកនៅលើទំព័រហ្វេសប៊ុករបស់លោកបានបង្ហោះសារខ្លីថា ពេលខ្លះក៏ហត់នឹងជួបរឿងមិនល្អច្រើន តែខ្ញុំនៅតែដើរទៅមុខ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


