ជីវិតកម្សាន្ដ
ខួបកំណើត ២ថ្ងៃមុន Jennie ទទួលបានអំណោយពីមនុស្សពិសេសម្នាក់
កាលពី ២ថ្ងៃមុន តារាចម្រៀង Jennie សមាជិកក្រុម BLACKPINK បានប្រារព្ធពិធីខួបកំណើតរបស់នាងយ៉ាងសាមញ្ញ ប៉ុន្តែតារាស្រីរូបនេះទទួលបានក្តីស្រឡាញ់ដ៏ហូរហៀរពីមិត្តភក្តិ និងអ្នកគាំទ្ររាប់លានតាមរយៈពាក្យជូនពរនៅលើបណ្តាញសង្គម។

បន្ថែមពីលើពាក្យជូនពរពីអ្នកគាំទ្រ និងអំណោយពីមិត្តជិតស្និទ្ធប៉ុន្មាននាក់ សមាជិក BLACKPINK រូបនេះ ក៏បានទទួលអំណោយពីមនុស្សជាទីស្រឡាញ់ផងដែរ គឺជាអ្នកម្ដាយរបស់នាងតែម្ដង ដោយគាត់បានជូនបាច់កុលាបពណ៌ខៀវ ដល់ Jennie ក្នុងថ្ងៃពិសេសរបស់នាង។

ក្រោយទទួលបានបាច់ផ្កា Jennie បានចែករំលែករូបថតអបអរថ្ងៃខួបរបស់នាងនៅលើ Instagram ក្នុងឈុតទន្សាយ ដោយភ្ជាប់ជាមួយខេបសិនបង្ហាញអារម្មណ៍រំភើបថា “my blueee rosessss (កុលាបខៀវរបស់ខ្ញុំ) អរគុណម៉ាក់ កូនស្រឡាញ់ម៉ាក់។ កូនជាមនុស្សមានសុភមង្គលជាងគេក្នុងពិភពលោក” ។
គួររំលឹកថា នេះមិនមែនជាលើកទី១ទេ ដែល Jennie ទទួលបានបាច់ផ្កាកុលាបពីម្ដាយរបស់នាង ព្រោះច្រើនមកនេះ អ្នកគាំទ្រសង្កេតឃើញម្ដាយ Jennie តែងតែផ្ញើបាច់ផ្កាឱ្យនាងជារៀងរាល់ឆ្នាំ៕












ប្រែសម្រួល៖ សន្យា
ចុចអាន៖ មូលហេតុពីរចំណុច អ្នកវះកាត់កែសម្ផស្សច្រើនលើសលុប យកគម្រូតាមទម្រង់មុខ Jennie
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


