ជីវិតកម្សាន្ដ
ខៀវ សានសាណា រន្ធត់ចិត្ត ក្រោយទទួលដំណឹងម្ដាយក្មេកមរណភាពនៅក្រៅប្រទេស
ពិធីការិនីល្បីឈ្មោះអ្នកនាង ខៀវ សានសាណា បានបង្ហាញអារម្មណ៍រន្ធត់ចិត្តជាខ្លាំង និងសោកស្ដាយជាពន់ពេក បន្ទាប់ពីទទួលដំណឹង នៃការទទួលមរណភាពរបស់ម្ដាយក្មេកនៅឯក្រៅប្រទេស។

តាមរយៈដំណឹងមរណភាពរបស់អ្នកម្ដាយក្មេកជាទីស្រលាញ់អ្នកនាង ខៀវ សានសាណា ពេលនេះគេឃើញមានអ្នកគាំទ្រ ព្រមទាំងសិល្បករសិល្បការិនីជាច្រើន បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នៅក្នុងគ្រួសារ។ ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារសិល្បការិនីរូបនេះផងដែរ។

បើតាមការរៀបរាប់របស់ពិធីការិនីអ្នកនាង ខៀវ សានសាណា បានលើកឡើងថា «សូមឲ្យម៉ាក់ទៅកាន់សុគតិភព ហើយខ្ញុំស្រលាញ់អ្នកម្ដាយខ្លាំងណាស់ម៉ាក់ក្មេក ម៉ាក់ក្មេកជាទីស្រលាញ់របស់ខ្ញុំ”។ អ្នកនាង សាណា មិនបានបញ្ជាក់ទេថា ម្ដាយក្មេកទទួលមរណភាពដោយសារអ្វីឡើយ។

ចំពោះដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅរបស់ពិធីការិនីសម្បូរវោហារស័ព្ទអ្នកនាង ខៀវ សានសាណា នេះដែរ ក៏មានការចូលរួមសោកស្ដាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសពផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន