ជីវិតកម្សាន្ដ
Justin Bieber លក់សិទ្ធិចម្រៀងក្នុងតម្លៃ ២០០ លានដុល្លារ
តារាចម្រៀង Justin Bieber បានទទួលបានប្រាក់ដល់ទៅ ២០០ លានដុល្លារអាមេរិក បន្ទាប់ពីបានបញ្ចប់ការលក់សិទ្ធិបទចម្រៀងចំនួន ២៩១ បទទៅឱ្យផលិតកម្ម Hipgnosis Songs Capital ។

យោងទៅតាមប្រភពពី People បានរាយការណ៍ថា Justin Bieber បានសម្រេចចិត្តលក់សិទ្ធិបទចម្រៀងទាំងអស់ ២៩១ បទរបស់គាត់ដែលចេញនៅចុងឆ្នាំ ២០២១ ទៅឱ្យ Hipgnosis Songs Capital ក្នុងតម្លៃ ២០០ លានដុល្លារ។ ក្នុងនោះមានអាល់ប៊ុមស្ទូឌីយោចំនួនប្រាំមួយ My World 2.0, Under the Mistletoe, Believe, Purpose, Changes and Justice និងបទល្បីៗជាច្រើនទៀតរួមមាន Baby, Boyfriend, What Do You Mean?, Sorry, Love Yourself, Yummy, Holy, Peaches ។

លោក Merck Mercuriadis ស្ថាបនិករបស់ Hipgnosis Song Management បាននិយាយថា វាគឺជា គម្រោងការទិញសិទ្ធិដ៏ធំបំផុតរបស់ក្រុមហ៊ុនសម្រាប់សិល្បករដែលមានអាយុក្រោម ៧០ ឆ្នាំ។ Justin Bieber បិទការលក់ទៅ Hipgnosis ក្នុងតម្លៃ ២០០ ពាន់លានដុល្លារកិច្ចព្រមព្រៀងដ៏ធំបំផុត របស់ក្រុមហ៊ុននៅពេលបច្ចុប្បន្ននេះ។ លោកបានបន្តទៀតថា “ទោះបីជាមានអាយុត្រឹមតែ ២៩ ឆ្នាំក៏ដោយ Justin Bieber គឺជាសិល្បករម្នាក់ក្នុងចំណោមសិល្បករមួយចំនួនរួចទៅហើយដែលតំណាង ឱ្យយុគសម័យនៃតន្ត្រីអនឡាញនិងធ្វើឱ្យឧស្សាហកម្មនេះរស់ឡើងវិញ” ។

ក្នុងនោះលោក Scooter Braun ដែលជាអ្នកគ្រប់គ្រងរបស់តារាចម្រៀង គិតថាអ្នកចម្រៀងប្រុស គឺជាសិល្បករតំណាងនៃសម័យនោះ។ នោះក៏ត្រូវបានបញ្ជាក់នៅក្នុងការលក់កម្មសិទ្ធិបញ្ញាតម្លៃ ២០០ លានដុល្លារដែលទើបតែត្រូវបានបញ្ចប់។

យ៉ាងណាមិញ Justin Bieber មានភាពជោគជ័យនៃអាល់ប៊ុមរបស់លោក និងកម្មវិធីផ្សាយផ្ទាល់ ជុំវិញពិភពលោក បានក្លាយជាតារាដែលរកចំណូលបានច្រើនជាងគេក្នុងឧស្សាហកម្មកម្សាន្ត ហើយត្រូវបានគេស្គាល់លោកថាជា “ព្រះអង្គម្ចាស់នៃចម្រៀងប៉ុប” ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖៤ ឈុតរបស់តារារ៉េប Doja ធ្លាប់កក្រើកកម្មវិធី Fashion Week
ចុចអាន៖Beyoncé និងកូនស្រី ស៊ីថ្លៃដល់ទៅ ២៤ លានដុល្លារ ក្រោយសម្តែងនៅទីក្រុងឌូបៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


