Connect with us

ជីវិតកម្សាន្ដ

Dilraba ជាប់លេខ ១ ជាតារាស្រីល្បីខ្លាំង ក្នុងឧស្សាហកម្មកម្សាន្តចិន

បានផុស

នៅ

តារាសម្ដែងចិន Dilraba Dilmurat ពេលនេះនាងឈរលើតារាងនៃចំណាត់ថ្នាក់លេខ១ ក្នុង​ចំណោម​តារាស្រីចិនដែល​មានប្រជាប្រិយភាព​បំផុតលើវេទិកាសង្គមដូចជា Douyin, Kuaishou, Station B, និង Xiaohongshu ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ នេះក៏មិនមែនជាលើកទី១​ដែលនាងអាចប្រជែងរៀមច្បងធំៗក្នុងវិស័យសិល្បៈ ក្លាយជាតារាលេខ១ក្នុង ឧស្សាហកម្មកម្សាន្ត​ចិន​ ខណៈកាល​ពីឆ្នាំមុន តារាសម្ដែង Dilraba Dilmurat បានបង្ហាញ​សមត្ថភាព​របស់​នាង​ក្នុងការ​បង្ហាញ​ស៊េរីដ៏​​ល្បី​ល្បាញ​ជា​ច្រើន​ផង​ដែរ។

Dilraba Dilmurat ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ល្បីល្បាញ​ក្នុង​រឿង “Diamond Lover” ដែល​ជា​រឿង ស្នេហា​បែប​កំប្លែង ។ រឿងភាគនេះ​នាង​ក៏​ទទួល​បាន​​​​រង្វាន់​ ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​រឿង​ភាគ​ទូរទស្សន៍​ចិន​លើក​ទី​៧ ដោយមាន​អ្នក​ទស្សនា​ពេញ​ចិត្ត​បំផុតមិនធ្លាប់មាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Dilraba នឹងជំនួសតំណែងរបស់ Angelababy ក្លាយជាទូតសុឆន្ទៈ Dior ពេញសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម