ជីវិតកម្សាន្ដ
តួអង្គស្ដេចរឿងបុរាណខ្មែរលោក គន់ តារាវណ្ណ លម្អិតប្រាប់ពីស្ថានភាពជំងឺ និងការលំបាក
លោក គន់ តារាវណ្ណ គឺជាតារាសម្ដែងជើងចាស់ល្បីល្បាញនាអំឡុងទសវត្សរ៍ ៨០ តាមការដើរតួជាស្ដេចក្នុងខ្សែភាពយន្តបុរាណខ្មែរស្ទើរគ្រប់រឿង។ ប៉ុន្តែក្រោយសាងឈ្មោះល្បីជាង ៤០ ឆ្នាំ លោកក៏បាត់វត្តមានពីសិល្បៈទាំងស្រុង ខណៈថ្មីៗនេះ ស្រាប់តែមានដំណឹងថា លោកកំពុងមានជំងឺប្រចាំកាយបាត់បង់សមត្ថភាពសម្ដែង និងជួបការខ្វះខាត។

ប្រភពបញ្ជាក់ពីតារាសម្ដែងលោក អ៊ឹម ជីវ៉ា កាលពីថ្មីៗនេះដែលបានជួបផ្ទាល់ជាមួយតារាសម្ដែងជើងចាស់រូបនេះគឺបាននិយាយថា តារាសម្ដែងជើងចាស់ល្បីឈ្មោះតាមរយៈការសម្ដែងតួអង្គជាស្ដេច លោកគ្រូ គន់ តារាវណ្ណ ពេលនេះបានធ្លាក់ខ្លួនឈឺជំងឺបេះដូង និងមានសុខភាពចាស់ទ្រុឌទ្រោមខ្លាំង។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។

ដោយឡែកបន្ថែមពីដំណឹងខាងលើនេះ តាមរយៈកិច្ចសម្ភាសន៍មួយ តួអង្គស្តេចរឿងបុរាណលោក គន់ តារាវណ្ណ បានធ្វើការនិយាយលម្អិតប្រាប់ពីស្ថានភាពជំងឺ និងការលំបាករបស់ខ្លួនអំឡុងធ្លាក់ខ្លួនឈឺនាពេលបច្ចុប្បន្ន។ លោក គន់ តារាវណ្ណ បានបញ្ជាក់ថា ដំបូងឡើយលោកមានជំងឺលើសឈាម ប៉ុន្តែក្រោយមកទៀត ស្រាប់តែលេចជំងឺថ្មីមួយទៀតគឺស្ទះទងប្រមាត់ដែលបណ្ដាលឲ្យបត់ជើងតូចមកលឿង ភ្នែក និងសាច់ក៏លឿង ចំណែកឯ ក ស្បែក កើតរមាស់ពេញខ្លួន។

លោកបន្តថា ចំពោះផលពិបាក នៃជំងឺនេះធ្វើឲ្យលោកអស់កម្លាំងបន្តិចម្តងៗ រហូតចូលមន្ទីរពេទ្យចំនួន ៣ កន្លែង ទើបវះកាត់តទុយោចូលក្រពះ ពោះវៀន។ បន្ទាប់ពីការវះកាត់រួច ក៏កាន់តែធ្វើឲ្យកម្លាំងចាប់ផ្ដើមធ្លាក់ស្រុតខ្លាំងថែមទៀត។ លោកថា កាលពេលមិនទាន់ឈឺ លោកមានទម្ងន់ដល់ទៅ ៩៤ គីឡូ តែក្រោយមកចុះមកនៅត្រឹម ៧៤ គីឡូ។ រីឯប្រមាត់ត្រូវបានវះកាត់យកចេញទាំងស្រុង ដូច្នេះហើយទើបពេលដែលបរិភោគអាហារបណ្ដាលឲ្យធ្វើទុក្ខ អាចនិយាយថា ក្រពះមិនចង់ទទួល។

តារាសម្ដែងជើងចាស់លោក គន់ តារាវណ្ណ ក៏បានបញ្ជាក់បន្ថែមថា “ខ្ញុំចាប់ផ្ដើមធ្លាក់ខ្លួនឈឺនាអំឡុងខែមេសា ឆ្នាំ ២០២២ ដែលគិតមកទល់ឥឡូវមានរយៈពេលជិត ១ ឆ្នាំហើយ។ លោកថា កន្លងមកមិនដែលមានជំងឺទេ ប៉ុន្តែពេលនេះបានចាប់ផ្ដើមឈឺខ្លាំងតែម្ដង។
សូមជម្រាបដែរថា រឿងបុរាណខ្មែរល្បីៗដែលលោក គន់ តារាវណ្ណ សម្ដែងជាតួអង្គស្តេចមានដូចជា,រឿង”ព្រះគោព្រះកែវ”,រឿង”ធន់ជ័យ” និង រឿង”ព្រះថោងនាងនាគ”ជាដើម៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


