ជីវិតកម្សាន្ដ
បង្ហាញទ្រព្យសម្បត្តិវាល់លានរបស់ Ter មិត្តប្រុស Mai Davika
ជាតារាសម្ដែង និងជាអ្នកនិពន្ធស្រ្គីបភាពយន្តដ៏ជោគជ័យម្នាក់ លោក Ter Chantavit ដែលជាមិត្តប្រុសរបស់តារាស្រី Mai Davika តាមពិតជាសេដ្ឋីលំដាប់ប្រទេស ដែលកំពុងក្ដោបក្ដាប់ជំនួញជាច្រើនក្នុងដៃ និងជាម្ចាស់ទ្រព្យសម្បត្តិជាង ៦០លានដុល្លារឯណោះ។

យោងតាមការចុះផ្សាយពី Wikipedia, Forbes និង IMDb បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៣ លោក Ter Chantavit មានទ្រព្យសម្បត្តិប៉ាន់ប្រមាណចន្លោះពី ៦០-៦៥លានដុល្លារអាមេរិក ដែលប្រភពចំណូលធំជាងគេបានមកពីជំនួញផ្ទាល់ខ្លួន និងមួយភាគទៀតបានមកពីការងារសិល្បៈរួមមាន សម្ដែង ថតស្ពត និងដឹកនាំរឿង។

ទ្រព្យសម្បត្តិរបស់បុរសវ័យ ៣៩ឆ្នាំរូបនេះ ត្រូវបានប្រភពពី Popular Bio បញ្ជាក់ថា រាប់បញ្ចូលទាំងប្រាក់សុទ្ធ វីឡាប្រណីត ខុនដូ ឡានទំនើប និងអចលនទ្រព្យធំៗមួយចំនួនទៀត។

គួរបញ្ជាក់ថា Ter Chantavit កើតនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៨៣។ ។ លោកបញ្ចប់បរិញ្ញាបត្រផ្នែកភាពយន្ត និងថតរូបពីសាកលវិទ្យាល័យ Chulalongkorn ។ បច្ចុប្បន្ន Ter ជាតារាសម្តែង អ្នកនិពន្ធអត្ថបទភាពយន្ត និងជាអ្នកដឹកនាំរឿងមួយរូបផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្រាំបានចង្កេះស្ដើងដូចពេលនេះ Mai Davika ហាត់កីឡាមិនតិចប្រភេទទេ
ចុចអាន៖ ថៅកែ Miss Universe ក្លាយជាស្ត្រីកែភេទមានជាងគេបំផុតនៅអាស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


