ជីវិតកម្សាន្ដ
ម្ចាស់មកុដរងទី ៣ MEI រតនា សុខាវត្តី ទម្លាយចំណុចជោគជ័យ ក្រោយការប្រកួតឆាកអន្តរជាតិ
កាលពីថ្មីៗ កន្លងមកនេះ កត់សម្គាល់ឃើញអ្នកស្នេហានិយមតាមដានវិស័យដើរម៉ូដកម្ពុជា ព្រមទាំងអ្នកគាំទ្រ បានសម្ដែងក្ដីរំភើប ដោយចូលរួមអបអរសាទរចំពោះបវរកញ្ញាតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ គឺ កញ្ញា រតនា សុខាវត្តី ដែលអាចទទួលបានជយលាភីលំដាប់រងទី ៣ នៃកម្មវិធី Miss Eco International2023។

កម្មវិធីប្រកួតសម្រស់កញ្ញាឯកដែលមានស្រីស្អាតជាច្រើនរូបមកពីបណ្ដាប្រទេសផ្សេងៗគ្នាចូលរួមប្រឡងយ៉ាងស្វិតស្វាញនេះបានប្រព្រឹត្តធ្វើឡើងនៅប្រទេសអេហ្ស៊ីប ដែលទើបបានបញ្ចប់ទៅកាលពីថ្មីៗមុននេះ ដោយបានរកឃើញម្ចាស់ជយលាភីគ្រង់មកុដប្រចាំឆ្នាំបានទៅលើបវរកញ្ញាមកពីប្រទេសវៀតណាម។ រីឯបវរកញ្ញាតំណាងឲ្យកម្ពុជា រតនា សុខាវត្តី ក៏បានធ្វើឲ្យទស្សនិកជនមានមោទនភាពគ្រប់គ្នាដែលសាងបានភាពលេចធ្លោនៅលើឆាកអន្តរជាតិ អាចឈ្នះមកុដលំដាប់រងទី ៣ សម្រាប់ការចេញទៅប្រកួតឆ្នាំដំបូង។

ជ័យជំនះនេះបានធ្វើឲ្យមហាជន និងអ្នកគាំទ្រនៅកម្ពុជា សម្ដែងនូវអារម្មណ៍រំភើប និងបង្ហាញមោទកភាពខ្លាំងលើបវរកញ្ញាដ៏លេចធ្លោរូបនេះ។ បន្ទាប់ទទួលបានជោគជ័យដ៏អស្ចារ្យមួយនេះនៅលើឆាកអន្តរជាតិ ម្ចាស់មកុដរងលំដាប់ទី ៣ ក្នុងការប្រឡងកម្មវិធី Miss Eco International2023 កញ្ញា រតនា សុខាវត្តី បានចេញមកទម្លាយប្រាប់នូវចំណុចជោគជ័យរបស់ខ្លួនដែលអាចប្រែមុខមាត់ថ្មី និងសាងប្រវត្តិសាស្ត្រនៅលើឆាកអន្តរជាតិផងដែរ។

ភាពជោគជ័យរបស់បវរកញ្ញា រតនា សុខាវត្តី ត្រូវបានស្រីស្អាតរូបនេះបញ្ជាក់ថា កើតចេញពីការតស៊ូព្យាយាម និងការខិតខំប្រឹងប្រែងរបស់ខ្លួន។ សុខាវត្តី បានថ្លែងប្រាប់ឲ្យដឹងតាមរយៈបណ្ដាញសង្គមថា ការឈោងចាប់ និងបំពេញនូវក្ដីស្រមៃ ដើម្បីឲ្យវាក្លាយជាការពិត វាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែបើយើងនៅតែបន្ត និងខិតខំព្យាយាម មិនបោះបង់នោះ អ្នកនឹងទទួលបានភាពជោគជ័យ នៅថ្ងៃខាងមុខដូចជារូបនាងខ្ញុំ រតនា សុខាវត្តី 3rd Runner Up Miss Eco International 2023។

កន្លងមកបវរកញ្ញា រតនា សុខាវត្តី ក៏ធ្លាប់បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួនទៅកាន់អ្នកគាំទ្រថា ទីបំផុតការខិតខំរបស់ខ្ញុំបានទទួលជោគជ័យហើយ ឆ្នាំដំបូងនៅក្នុងកម្មវិធី Miss Eco Internationalហើយខ្ញុំអាចដណ្ដើមបានជយលាភី 3rd Runner Up Miss Eco International2023 មកជូនបងប្អូន និងប្រទេសកម្ពុជាយើងហើយ។ នាងបានបន្ថែមថា អរគុណបងប្អូនកម្ពុជា អរគុណចំពោះការគាំទ្រ វត្តី កន្លងមក ពេលនេះ វត្តី ធ្វើបានហើយ វត្តី បានបង្ហាញឲ្យពិភពលោកឃើញថា បវរកញ្ញាកម្ពុជា គឺខ្លាំង៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


