ជីវិតកម្សាន្ដ
ប្រកួតឆ្នាំដំបូង រតនា សុខាវត្តី ឈ្នះមកុដ Miss Eco International 2023C លំដាប់រងទី៣
អ្នកស្នេហានិយមតាមដានវិស័យដើរម៉ូដកម្ពុជា ព្រមទាំងអ្នកគាំទ្របានសម្តែងក្តីរំភើប និងចូលរួមអបអរចំពោះបវរកញ្ញាតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិគឺ កញ្ញា រតនា សុខាវត្តី ដែលអាចទទួលបានជ័យលាភីលំដាប់រងទី៣ នៃកម្មវិធី Miss Eco International 2023។

ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួចសម្រស់កញ្ញាឯក Miss Eco International 2023 ដែលបានរៀបចំឡើងនៅប្រទេសអេហ្ស៊ិប កាលពីរាត្រីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានបញ្ចប់ទៅយ៉ាងរលូនដោយបានរកឃើញម្ចាស់ជ័យលាភីគ្រងមកុដប្រចាំឆ្នាំបានទៅលើបវរកញ្ញាមកពីប្រទេសវៀតណាម។

ចំំណែកបវរកញ្ញាតំណាងកម្ពុជា កញ្ញា រតនា សុខាវត្តី បានធ្វើឱ្យទស្សនិកជនមានមោទកភាពសម្រាប់បវរកញ្ញាកម្ពុជារូបនេះដែលសាងបានភាពលេចធ្លោជាថ្មីនៅលើឆាកអន្តរជាតិដែលអាចឈ្នះមកុដលំដាប់រងទី៣ សម្រាប់ការចេញទៅប្រកួតឆ្នាំដំបូង។

បវរកញ្ញា រតនា សុខាវត្តី បានថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួនទៅកាន់អ្នកគាំទ្រថា៖ “ទីបំផុតការខិតខំរបស់ខ្ញុំបានទទួលជោគជ័យហើយ ឆ្នាំដំបូងនៅក្នុងកម្មវិធី Miss Eco International ហើយខ្ញុំអាចដណ្តើមបានជ័យលាភី 3rd Runner Up Miss Eco International 2023 មកជូនបងប្អូន និងប្រទេសកម្ពុជាយើងហើយ”។

កញ្ញា រតនា សុខាវត្តី បានថ្លែងអរគុណបងប្អូនកម្ពុជាចំពោះការគាំទ្រកន្លងមក ដោយពេលនេះកញ្ញាអាចធ្វើបាន និងបង្ហាញឱ្យពិភពលោកឃើញថា បវរកញ្ញាកម្ពុជាខ្លាំង៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


