ជីវិតកម្សាន្ដ
ក្រោយផ្ទុះការរិះគន់ គូម៉ា ចេញមុខបកស្រាយករណីក្រុមការងារថតធ្លាក់ពីលើឆាកប្រគំតន្ត្រី
តារាចម្រៀងលោក គូម៉ា ចេញមុខបកស្រាយភ្លាមៗ ក្រោយផ្ទុះការរិះគន់ជុំវិញក្រុមការងារថតក្នុងការប្រគំតន្ត្រីមួយបានធ្លាក់ពីលើឆាកយ៉ាងភ្ញាក់ផ្អើល។ ប៉ុន្តែលោកបែរជានៅច្រៀងជាធម្មតា ហាក់ដូចគ្មានរឿងអ្វីកើតឡើងបន្តិចសោះ។

ករណីនេះកើតឡើងអំឡុងពេលដែលតារាចម្រៀងលោក គូម៉ា បានបង្ហាញវត្តមាននៅលើឆាកតន្ត្រីរបស់ក្រុមហ៊ុនមួយ នាខេត្តបាត់ដំបង។

តាមរយៈការបកស្រាយរបស់លោក គូម៉ា បានលើកឡើងថា បន្ទាប់ពីមានការចែករំលែកនូវវីដេអូដែលក្រុមការងារថតបានធ្លាក់ពីលើឆាកតន្ត្រីភ្លាមៗនេះក៏មានការរិះគន់ និងសំនួរជាច្រើនសួរថា ហេតុអ្វីលោកមិនឈប់ច្រៀង ហើយទៅជួយគាត់ផង?។

លោក គូម៉ា បញ្ជាក់ថា «ចំពោះមតិរិះគន់ និងសំនួរទាំងនេះ ពិតជាធ្វើឲ្យខ្ញុំរំភើបមែនទែន ដោយសារហេតុអ្វីខ្ញុំនិយាយបែបនេះ គឺព្រោះរាល់មតិរិះគន់របស់ពួកគាត់បានបង្កប់នូវក្ដីស្រលាញ់ និងចង់ជួយនៅពេលឃើញក្រុមការងារធ្លាក់ពីលើឆាកក្នុងស្ថានភាពបែបហ្នឹង ប៉ុន្តែរឿងមួយទៀតដោយសារពួកគាត់អត់បានដឹង និងយល់អំឡុងពេលកាលៈទេសៈបែបនេះ។ ដូច្នេះខ្ញុំធ្វើវីដេអូនេះឡើង គឺដើម្បីឲ្យបងប្អូនបានជ្រាប និងយល់ពីស្ថានភាពដែលកើតឡើយយប់មិញ»។

លោក គូម៉ា បាននិយាយទៀតថា ជាក់ស្ដែងលោកក៏មិនខុសពីមហាជនដែរ ពេលឃើញក្រុមការងារធ្លាក់ពីលើឆាកភ្លាម គឺអារម្មណ៍លោកមានភាពច្របូកច្របល់ដូចគ្នាតែម្ដង តែពេលគាត់ធ្លាក់ពីលើឆាកភ្លាម គឺមានបងប្អូនក្រុមការងារ ៤ ឬ ៥ នាក់ បានស្ទុះមកជួយគាត់យ៉ាងយកចិត្តទុកដាក់។

ម្យ៉ាងទៀត ការប្រគំតន្ត្រីនោះជាការផ្សាយផ្ទាល់ ដូច្នេះក្រុមការងារ ក៏លើកដៃជាសញ្ញាដើម្បីឲ្យលោកច្រៀង ហើយសម្ដែងបន្ត។ តែការច្រៀងសម្ដែងនោះ អារម្មណ៍លោកនៅតែមានភាពច្របូកច្របល់ខ្លាំង ព្រោះគិតពីក្រុមការងារធ្លាក់ពីលើឆាក។

តារាប្រុសលោក គូម៉ា និយាយបន្ថែមទៀតថា នៅពេលខ្លួនបានច្រៀង និងសម្ដែងចប់ភ្លាម ក៏ចុះពីលើឆាកដើរសំដៅទៅរកកន្លែងស្តង់ដែលក្រុមការងារយកគាត់ទៅសម្រាកនោះ ដើម្បីសួរនាំពីសុខទុក្ខរបស់គាត់ថា តើប៉ះពាល់ត្រង់កន្លែងណាខ្លះ? (គាត់ឈឺចង្កេះ និងបែកបបូរមាត់)។
លោក គូម៉ា ថា គ្រាឃើញស្ថានភាពបែបនេះ លោកក៏បាននិយាយលើកទឹកចិត្ត និងជូនថវិកាខ្លះ ដើម្បីឲ្យគាត់(អ្នកថត) ព្រមទាំងមានក្រុមការងារច្រើនទៀតបានស្វះស្វែងជួយគាត់អស់ពីកម្លាំងកាយចិត្តតែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


