ជីវិតកម្សាន្ដ
ផលិតកម្មបញ្ជាក់ថា Lim Ji Yeon និង Lee Do Hyun ពិតជាមានទំនាក់ទំនងស្នេហាមែន
យោងទៅតាមផលិតកម្មដែលបានគ្រប់គ្រងតារាសម្តែង Lim Ji Yeon និង Lee Do Hyun ចេញមុខមកបញ្ជាក់ ថា គូស្នេហ៍មួយគូនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា ក្រោយពីគេហទំព័រ Dispatch Korea បានបញ្ចេញរូបថតពួកគេណាត់ជួបជាបន្តបន្ទាប់ ។

កាលពីថ្ងៃទី ១ ខែ មេសា ទីភ្នាក់ងារក្រុមហ៊ុន Artist Company របស់តារាសម្តែង Lim Ji Yeon បានបញ្ជាក់ពីរបាយការណ៍របស់ Dispatch អំពីទំនាក់ទំនងស្នេហារបស់ពួកគេដោយនិយាយថា “Lim Ji Yeon និង Lee Do Hyun បានផ្លាស់ប្តូរពីមិត្តរួមការងារជិតស្និទ្ធមកដំណាក់នៃការស្គាល់គ្នាកាន់តែល្អជាមួយនឹងអារម្មណ៍វិជ្ជមាន។ ខាងផលិតកម្មបានបន្ថែមថា “យើងនឹងអរគុណ ប្រសិនបើអ្នកទាំងអស់គ្នានឹងគាំទ្រទំនាក់ទំនងរបស់ពួកគេ” ។


ជាមួយគ្នានេះដែរ ភ្នាក់ងារគ្រប់គ្រងរបស់ Lee Do Hyun ដែលមានឈ្មោះថា Yuehua Entertainment ក៏បានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នាថា” បន្ទាប់ពីចំណាយពេលមួយរយៈក្នុងនាមជាមិត្តរួមការងារជិតស្និទ្ធពួកគេទាំងពីរបានចាប់អារម្មណ៍គ្នាទៅវិញទៅមក និងចាប់ផ្តើមយកចិត្តទុកដាក់ចំពោះគ្នាកាន់តែច្រើន ” ។


យ៉ាងណាមិញ តារាសម្តែង Lim Ji Yeon និង Lee Do Hyun ត្រូវបានគេហទំព័រ Dispatch រាយការណ៍ថាបានចាប់ផ្តើមទាក់ទងគ្នាពេលកំពុងថតឈុតចុងក្រោយនៃរឿង The Glory ដោយទំនាក់ទំនង របស់ពួកគេត្រូវបានរក្សាទុក ជាឯកជន ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារាសម្ដែង Lee Do Hyun និង Lim Ji Yeon ក្នុងរឿង”The Glory”លួចណាត់ជួបគ្នា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


