Connect with us

ជីវិតកម្សាន្ដ

ធ្លាយពាក្យចចាមអារ៉ាម Britney Spears លែង លះជាមួយស្វាមីវ័យក្មេង

បានផុស

នៅ

បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីវ័យក្មេងជិតរយៈពេល ១ ឆ្នាំមក Britney Spears ស្រាប់តែលេចឮពាក្យចចាមអារ៉ាមលែងលះជាមួយស្វាមី ក្រោយត្រូវគេប្រទះឃើញនាងដើរលេងជាមួយមិត្តភ័ក្តិ ដោយមិនបានឃើញចិញ្ចៀនរៀបការនៅលើម្រាមដៃនាង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ៣១ ខែ មីនា គេហទំព័រ Page Six បានរាយការណ៍ថាតារាចម្រៀង Britney Spears បានដោះចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាងនៅពេលដើរលេងនៅពេលវិស្សមកាលក្នុងប្រទេសម៉ិកស៊ិកជាមួយ Cade Hudson ដែលជាមិត្តភ័ក្តិនិងជាអ្នកគ្រប់គ្រងរបស់នាង។ ប្រភពបាននិយាយថា “មានមនុស្សជាច្រើនមិនបានឃើញចិញ្ចៀននៅលើម្រាមដៃតារាចម្រៀងរូបនេះ នៅពេលនាងមក ដល់អាកាសយានដ្ឋានអន្តរជាតិ Los Angeles” ។

ទន្ទឹមនឹងនេះដែរ Sam Asghari ដែលជាស្វាមីវ័យក្មេងរបស់ Britney Spears នៅតែស្ថិតក្នុងទីក្រុង Los Angeles (សហរដ្ឋអាមេរិក)។ លោកត្រូវគេចាប់បាននិយាយជាមួយបុគ្គលិកក្នុងហាងលក់ រថយន្តដោយគ្មានចិញ្ចៀនអាពាហ៍ពិពាហ៍នៅនឹងដៃ។ ភាពចៃដន្យនេះបានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតសង្ស័យថាគូស្នេហ៍មួយនេះលែងលេះគ្នា ។

ក្នុងនោះក៏មានការឆ្លើយតបនឹងពាក្យចចាមអារ៉ាមអំពីការលែងលះនេះ ដោយអ្នកគ្រប់គ្រងរបស់ Sam Asghari បានប្រាប់គេហទំព័រ People ថា”វាមិនមានបញ្ហាអ្វីជាមួយអាពាហ៍ពិពាហ៍របស់ពួកគេទេ។ វាគ្រាន់តែជាការដែល Sam Asghari បានដោះចិញ្ចៀនអាពាហ៍ពិពាហ៍របស់លោកដើម្បីថតខ្សែភាយន្តតែប៉ុណ្ណោះ” ។

យ៉ាងណាមិញ តារាចម្រៀងBritney Spears និង Sam Asghari បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីខែ មិថុនា ឆ្នាំ ២០២២ អ្នកទាំងពីរបានអញ្ចើញតារាល្បីចូលរួមដូចជា Madonna, Paris Hilton, Selena Gomez, Drew Barrymore ជាដើម ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ Lisa ក្នុងថ្ងៃខួបកំណើតនៅប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម