Connect with us

ជីវិតកម្សាន្ដ

ប្រពន្ធ Lee Seung Gi បដិសេធពាក្យចចាមអា រ៉ាមថាមានផ្ទៃពោះមុនរៀបការ

បានផុស

នៅ

ទោះបីជាអាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធ Lee Seung Gi បានបញ្ចប់ក៏ដោយ តែមានសាធារណជននៅតែបន្តនិយាយអំពីពាក្យចចាមអារ៉ាមដែលថា Lee Da In មានផ្ទៃពោះមុនពេលរៀបការត្រូវបានបង្ហោះលើបណ្តាញសង្គម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ គិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសានេះ អ្នកគ្រប់គ្រងរបស់ Lee Da In ខាងផលិតកម្ម 9Ato Entertainment បានបដិសេធភ្លាមៗចំពោះពាក្យចចាមអារ៉ាមនេះ ដើម្បីជៀសវាងការនិយាយអាក្រក់ណាមួយមក លើគូស្នេហ៍មួយនេះ។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបាននិយាយថា “ព័ត៌មានដែលថា Lee Da In មានផ្ទៃពោះគឺជាពាក្យចចាមអារ៉ាមវាមិនពិតទេ”។

ជាក់ស្តែង ពាក្យចចាមអារ៉ាមនេះបានចាប់ផ្តើមបន្ទាប់ពីអ្នកនិយមលែងបានរកឃើញថាប្អូនស្រីរបស់ Lee Da In បង្ហោះ សារអបអរសាទរក្នុងពិធីមង្គលការនិងជូនពរបងស្រី ទន្ទឹមនឹងការជូនពរនេះនាងក៏បានបន្ថែមរូប emoji ទារក។ ធ្វើឲ្យសាធារណជនជាច្រើនគិតថា Lee Da In មានផ្ទៃពោះមុនពេលរៀបការ ។

យ៉ាងណាមិញ កាលពីថ្ងៃទី ៧ ខែមេសា Lee Seung Gi និង Lee Da In បានរៀបចំពិធីរៀបការនៅ សណ្ឋាគារ Grand InterContinental Seoul Parnas ក្នុងទីក្រុង Gangnam-gu ទីក្រុងសេអ៊ូល។ ពិធីមង្គលការនេះមានការចូលរួមពីតារាជាច្រើនរួមមាន Yoo Jae Suk, Lee Soo Geun, Kang Ho Dong, Kim Nam Gil, Han Hyo Joo និងតារាជាច្រើននាក់ទៀត ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Taylor Swift ប្រេះឆាជាមួយមិត្តប្រុស ក្រោយទាក់ទងគ្នា៦ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម