ជីវិតកម្សាន្ដ
ធ្លាយចចាមអារ៉ាមថា Pinky មានទំនាក់ទំនងស្នេហាជាមួយ Tui Teerapat
អ្នកគាំទ្រមានក្ដីរំភើបជាខ្លាំង ក្រោយលេចឮធ្លាយពាក្យចចាមអារ៉ាមថា Pinky Savika និងតារាសម្ដែងប្រុស Tui Teerapat មានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយកំពុងរស់នៅក្រោមដំបូលតែមួយថែមទៀត។

លើសពីនេះអ្នកនិយមលេងអ៊ីនធឺណិត បានភ្ជាប់ឈ្មោះ Pinky និង Tui រួមគ្នា ហើយអបអរថា បើពួកគេពិតជាស្រលាញ់គ្នា គឺជារឿងមួយដ៏ស្រស់ស្អាត ដោយសារអ្នកទាំងពីរនៅលីវ បូករួមនឹងសម្រស់ស្រស់សង្ហាស័ក្ដិសមនឹងគ្នាណាស់។
ជាមួយគ្នានេះដែរ ព័ត៌មានកម្សាន្តរបស់ប៉ុស្តិ៍លេខ ៨ បានចេញមុខមកទម្លាយពីប្រភពស្នេហា Tui និង Pinky ថាអ្នកទាំងពីរធ្លាប់សម្ដែងរឿង Sri Ayodhaya ជាមួយគ្នា។ ប៉ុន្តែទំនាក់ទំនងពួកគេមិនទាន់ធ្លាយទេ ព្រោះ Tui ពេលនោះមានភរិយា។ ប៉ុន្តែនៅមានភាពយន្តមួយទៀត THE MAID ដែលពួកគេបានលេងជាប្ដីប្រពន្ធនឹងគ្នា ចាប់ផ្ដើមមានពិធីជប់លៀងជុំគ្នា រហូតដល់ទំនាក់ទំនងផ្ទុះឡើង។

ជាពិសេសនាបច្ចុប្បន្ននេះ នៅពេលដែល Pinky មានបញ្ហា Tui តែងនៅក្បែរនាង ជួយលុយធានារ៉ាប់រង ជួយលើកទឹកចិត្តគ្នា។ បើជាគូស្នេហ៍មែន អាចថាពួកគេនឹងចូលចិត្តគ្នាទៅមកតាំងពីរឿង The Maid ដែលសម្ដែងជាប្ដីប្រពន្ធមកម្លេះ។ ម្យ៉ាងទៀត Tui បានឃើញ Pinky ឥឡូវនេះមានបញ្ហា គ្មានគ្រួសារ គ្មានផ្ទះ មិនចម្លែកទេដែល លោក មកជួយគាំទ្រគ្នាទៅវិញទៅមកក្នុងនាមជាមនុស្សមានចិត្តឲ្យគ្នានោះ។
ទោះយ៉ាងណា មហាជននៅតែរង់ចាំពួកគេចេញមកបកស្រាយផ្ទាល់ដើម្បីស្រាយចម្ងល់ថា តើព័ត៌មានដែលលេចឮលើបណ្ដាញអ៊ីនធឺណិតជាការពិតឬយ៉ាងណា? បើជាការពិតទស្សនិកជនមានតែចាំគាំទ្រ និងអបអរសាទរប៉ុណ្ណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រៀមច្បង Ploy ប្រកាសពីទំនាក់ទំនងរបស់នាងជាមួយតារារ៉េប Tong ច្បាស់ការហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៥៩ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


