ជីវិតកម្សាន្ដ
បង្ហាញខ្លួនមិនទាន់បាន ១ ឆ្នាំផង តែ NewJeans ជួយដោះបំណុលខ្ទង់លានដុល្លារឲ្យផលិតកម្ម
ទោះបីជាបង្ហាញខ្លួនជាលើកដំបូងក្នុងរយៈពេលមិនទាន់បាន ១ ឆ្នាំក៏ដោយ ប៉ុន្តែក្រុមចម្រៀង NewJeans បានសងបំណុលរួចទាំងអស់ហើយសម្រាប់ទីភ្នាក់ងាររបស់ពួកគេគឺផលិតកម្ម ADOR ។

យោងទៅតាមរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី១ ឆ្នាំ ២០២៣ របស់ HYBE Labels បានឲ្យដឹងថា ភាគហ៊ុនសរុប របស់ទីភ្នាក់ងារ NewJeans គឺផលិតកម្ម ADOR មានចំនួន ៣៧.៨ ពាន់លានវ៉ុន (ប្រហែល ២៨.២ លានដុល្លារ) ខណៈ ២០.៨ ពាន់លានវ៉ុន (ប្រហែល ១៥.៥ លានដុល្លារ) ជាបំណុល ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបង្ហាញខ្លួនរយៈពេល ១០ ខែ ខាងផលិតកម្មបានរាយការណ៍ពីប្រាក់ចំណូលចំនួន ២៥.៩ ពាន់លានវ៉ុន (១៩.៣ លានដុល្លារអាមេរិក) និងប្រាក់ចំណេញ ៣.៩ ពាន់លានវ៉ុន (២.៩ លានដុល្លារ) បន្ទាប់ពីកាត់ការចំណាយពាក់ព័ន្ធ ។

គួរបញ្ជាក់ថា NewJeans បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខែកក្កដា ឆ្នាំ ២០២២ ហើយចាប់តាំងពីពេលនោះមក ក្រុមចម្រៀងនារីមួយនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រជាមួយនឹងបទចម្រៀងល្បីៗរបស់ពួកគេដូចជា បទ “Attention “, “Hype Boy”, “Ditto” និង “OMG” ជាដើម ៕

ប្រែសម្រួល ៖ នាងតូច
ចុចអាន៖Song Hye Kyo និង Han So Hee មិនអាចសម្តែងរឿងថ្មីជាមួយគ្នាទេ ព្រោះតែបញ្ហាក្រុមអ្នកផលិត
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


