Connect with us

ជីវិតកម្សាន្ដ

ទស្សនិកជនសរសើរ Lisa ជួយយួរឥវ៉ាន់ម្ដាយទាំងមេឃក្ដៅខ្លាំង មិនខ្វល់ខ្លួនជាតារាល្បីលំដាប់ពិភពលោក

បានផុស

នៅ

ត្បិតថាការ​ប្រគំតន្ត្រី​នៅ​ក្នុងប្រទេសថៃបានចប់សព្វគ្រប់ក៏ពិតមែនតែ​ Lisa នៅតែស្ថិតនៅជាមួយ​គ្រួសារ ហើយថ្មីៗនេះនៅក្នុងបណ្តាញ​សង្គម​អ្នកគាំទ្រនាងបានទម្លាយ​វីដេអូ​ឃ្លិប​មួយរបស់នាង កំពុងតែដើរទៅផ្សារទិញផ្កា​ជាមួយម្តាយ ចំ​ពេល​អាកាសធាតុក្តៅ​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ឃ្លិប​មួយ​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ ​នអ្នក​គាំទ្រ​ជា​ច្រើន​ចូល​មក​លាន់​មាត់សរសើរ​សមាជិកក្រុម BLACKPINK ថា មិនថានាងល្បី​ប៉ុណ្ណា​ទេ! នាង​ត្រូវ​ជួយ​ម្តាយ​នាង​យក​របស់​របរធ្ងន់ៗ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅខ្លាំង។ ពេល ​Lisa ស្ថិតក្នុងក្រុម BLACKPINK នាង​ជាព្រះនាងដោយមានជំនួយការយក​របស់​មក​ជូនឆ្វេងស្ដាំ។ ប៉ុន្តែពេលស្ថិតនៅជាមួយអ្នកម្ដាយនាងត្រូវតែជួយគាត់យួរឥវ៉ាន់ទោះល្បីប៉ុណ្ណានាងនៅតែកូនស្រីរបស់គាត់ដដែល។

ជាមួយគ្នានេះដែរឃ្លិបដែលមានមនុស្សលួចថតសកម្មភាព Lisa ដើរផ្សារយួរផ្កានេះក៏មានអ្នកចូលទស្សនាយ៉ាងច្រើនខណៈហ្វេនមួយចំនួនចង់ទៅជួយនាងថែមទៀតផង។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Rain និង Kim Tae Hee អាចធ្លាក់ខ្លួន ក្រោយដាក់លក់អគារថ្លៃបំផុត តែគ្មានអ្នកទិញឬជួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ នាទី មុន

យក់ ឋិតរដ្ឋា សុខៗ ស្រាប់តែពោលពាក្យស្រលាញ់ស្អប់ ធ្វើឲ្យអ្នកគាំទ្រឆ្ងល់គ្រប់គ្នា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងកសិកម្ម ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចនៅតាមសហគ្រាសជលផល

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ពាន ១ កន្លែងដាច់​ដោយកម្លាំងទឹកហូរ ខណៈផ្លូវប្របមាត់ប្រឡាយស្រុតបាក់ជាបណ្តើរៗ

ជីវិតកម្សាន្ដ២ ម៉ោង មុន

អបអរ ទេព បូព្រឹក្ស ត្រឡប់ចូលសិល្បៈវិញ និងក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់​ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈ​វី-អាកទីវ

សន្តិសុខសង្គម២ ម៉ោង មុន

លួចលុយក្រុមហ៊ុន​ជាង ១ ៣០០ ០០០ បាត​ ចូល​កាសុីណូ​លេងល្បែងចាញ់អស់ ត្រូវអាវុធហត្ថឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម