ជីវិតកម្សាន្ដ
Rain និង Kim Tae Hee អាចធ្លាក់ខ្លួន ក្រោយដាក់លក់អគារថ្លៃបំផុត តែគ្មានអ្នកទិញឬជួល
នៅលើវេទិកាសហគមន៍ អ្នកនិយមលេងអ៊ីនធឺណិតកំពុងពិភាក្សាអំពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីអគារថ្លៃៗរបស់គូស្នេហ៍តារាល្បីទាំងពីរដែលមិនត្រូវបានគេជួល ឬអ្នកទិញឡើយ។
ប្តីប្រពន្ធនេះបានទិញអគារនេះក្នុងខែមិថុនា ឆ្នាំ ២០២១ ក្នុងតម្លៃប្រហែល ៩២ ពាន់លានវ៉ុន បន្ទាប់មកពួកគេដាក់វាវិញនៅលើទីផ្សារសម្រាប់លក់ត្រឹមតែមួយឆ្នាំក្រោយមក។ បើយោងតាមរបាយការណ៍ផ្លូវច្បាប់ ពួកគេបានប្រកាសលក់ ១៤០ ពាន់លានវ៉ុនសម្រាប់អគារនេះ។

ទោះបីជា Rain និង Kim Tae Hee បានបដិសេធមិនដាក់អគារនេះនៅក្នុងទីផ្សារក៏ដោយ របាយការណ៍បន្ថែមក្រោយមកបានបង្ហាញឲ្យដឹងថា ពួកគេបានយកការផ្តល់ជូនរបស់ពួកគេមកវិញ នៅពេលដែលអ្នកទិញមិនបង្ហាញខ្លួន។
ដោយឡែក អ្នកជំនាញអចលនទ្រព្យបានចែករំលែកថាការចំណាយ ១៤០ ពាន់លានវ៉ុន មិនមែនជាការចំណាយជាក់ស្ដែងសម្រាប់អ្នកទិញមធ្យមនោះទេ បើទោះបីជាអគារនេះស្ថិតនៅក្នុងទីតាំងសំខាន់មួយក្នុងទីក្រុង Gangnam ក៏ដោយ។
បច្ចុប្បន្នវាក្លាយជាអគារទទេរ គ្មានអ្នកជួលទាំងជាន់ទី១ និងជាន់ទី២ ដែលនេះបើតាមព័ត៌មានរបស់អ្នកនិយមលេងអ៊ីនធឺណិត ខណៈចំនួនទឹកប្រាក់នៃការចំណាយ ហើយការបង់រំលស់ប្រចាំខែដែលអ្នកទាំងពីរបានបង់ គួរមានប្រហែល ២០០ លានវ៉ុនក្នុងមួយខែ។

ជាមួយគ្នានោះដែរ អ្នកនិយមលេងអ៊ីនធឺណិត បានបញ្ចេញមតិជាច្រើនផ្សេៗគ្នាថា “ខ្ញុំស្ទើរតែមិនជឿថាពួកគេសម្រេចចិត្តលក់វាបន្ទាប់ពីមួយឆ្នាំ ហេតុផលរបស់ពួកគេគឺពិតជាមើលឃើញតាមរយៈការខ្ចីប្រាក់គេហើយត្រូវលក់សងវិញ”, “នេះជាមូលហេតុដែលនាងចាប់ផ្តើមធ្វើការភ្លាមៗ? សម្តែងជាតួថ្មី? ត្រូវសងប្រាក់កម្ចីទិញអគារ”, “មកពីពួកគេលោភលន់ពេក!”, “មិនបាច់ឆ្ងល់ទេ វាថ្លៃណាស់ វាមានចម្ងាយដើរពីស្ថានីយ៍ Gangnam”, “ខ្ញុំគិតថាថ្លៃថែទាំនឹងច្រើនណាស់”, “មានអារម្មណ៍ប្លែក ពេលឃើញ Kim Tae Hee នៅលើអេក្រង់ម្តងទៀត”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


