ជីវិតកម្សាន្ដ
Zhao Liying ទម្លាក់ Yang Mi និង Liu Yifei ក្លាយជាតួឯកស្រីសំណព្វរបស់ទស្សនិកជន
ក្នុងបញ្ចី Cbiz របស់ប្រទេសចិនមានតារាសម្ដែងស្រី Liu Yifei , Yang Mi និង Zhao Liying គឺជាឈ្មោះលេចធ្លោបំផុតក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ ពួកគេក៏ត្រូវបានគេស្គាល់ថាជាគូប្រជែងគ្នា ហើយជារឿយៗតែងតែត្រូវគេប្រៀបធៀប។ ទោះបីជាមានចំណុចចាប់ផ្តើមយឺតជាងក៏ដោយ Zhao Liying កំពុងកើនឡើងបន្តិចម្តងៗ ដោយទម្លាក់ទាំង Yang Mi និង Liu Yifei។

ដូច្នោះហើយ ទើបថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណែតបានធ្វើការស្ទង់មតិលើកំពូលតារាស្រីដែលមានខ្សែភាពយន្តហិង្សាបំផុត ហើយតារាស្រីបានឈរនៅលំដាប់កំពូល ៨៥ Minority Group ។ គួរឲ្យភ្ញាក់ផ្អើល Zhao Liying គឺជាឈ្មោះដំបូងក្នុងចំណាត់ថ្នាក់ទាំងពីរនេះ និងឆ្ងាយជាងគូប្រជែងដែលមានឈ្មោះក្នុងបញ្ជី។
ជាក់ស្ដែងនៅក្នុងកំពូលតារាស្រីដែលមានភាពយន្ដហិង្សាបំផុត Zhao Liying ទទួលបានសំឡេងគាំទ្រ ៤៦,០០០ ខណៈ Yang Mi ទទួលបានត្រឹមតែ ១៥,០០០សម្លេងប៉ុណ្ណោះ ហើយ Liu Yifei ទទួលបាន ៣,០៦៧សម្លេង។
ដោយឡែកនៅក្នុងកំពូលតារាស្រីក្នុងជំនាន់ទី ៨៥ Zhao Liying ទទួលបាន ៧៩,០០០ សំឡេង, Liu Yifei ទទួលបាន ១១,០០០ សំឡេង និង Yang Mi ទទួលបាន ៧,១៦៩ សំឡេង។

ទោះយ៉ាងណាក៏ដោយ ទស្សនិកជនជាច្រើនបាននិយាយថា ពួកគេមិនភ្ញាក់ផ្អើលនឹងចំណាត់ថ្នាក់នេះទេ ព្រោះនៅពេលនេះ ទាំងកេរ្តិ៍ឈ្មោះ និងអ្វីៗគ្រប់យ៉ាងរបស់ Zhao Liying គឺខ្ពស់ណាស់។ បើប្រៀបធៀបជាមួយ Yang Mi និង Liu Yifei មានចំណុចចាប់ផ្តើមយឺតជាងហើយល្បីនៅក្រោយគេ។ លើសពីនេះ Zhao Liying ក៏ត្រូវបានគេសរសើរថាជាតារាស្រីដែលមានការសម្ដែងល្អបំផុតក្នុងវិថីសិល្បៈ។ អាជីពសម្តែងរបស់នាងក៏ទទួលបានជោគជ័យខ្លាំងជាមួយនឹងខ្សែភាពយន្តចំនួនពីរ ”the story of xing fu” និង “The Wind Blows over the Summer”។ ថ្មីៗនេះនាងក៏ត្រូវបានតែងតាំងជាបវរកញ្ញា Shanghai Television Festival ខណៈដែល Yang Mi និង Liu Yifei គ្មានទទួលបានតំណែងអ្វីទាំងអស់។
ទស្សនិកជនជាច្រើនបានបញ្ចេញមតិយ៉ាងច្បាស់ថា នៅពេលនេះ Shanghai Television Festival ពិតជាស័ក្ដិសមឲ្យ Zhao Liying ជាប់ក្នុងចំណាត់ថ្នាក់កំពូលលេខ១ ក្នុងចំណោមស្រីស្អាតចំនួន ៨៥ ពិតប្រាកដណាស់ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


