ជីវិតកម្សាន្ដ
តារា k pop នារីមានសម្រស់ស្អាតបំផុតក្នុងឆ្នាំ ២០២៣
នៅពេលថ្មីនេះគេហទំព័រ King Choice បានធ្វើការស្ទង់មតិបោះឆ្នោតដែលមានចំណងជើងថា “Idols ស្រីស្អាតបំផុតនៅក្នុងប្រទេសកូរ៉េ ២០២៣” ។ បន្ទាប់ពីការបោះឆ្នោតរយៈពេល ៣ ខែលទ្ធផលត្រូវបានប្រកាស។
ខាងក្រោមនេះចំណាត់ថ្នាក់សម្រស់របស់តារាស្រី kpop ស្អាតបំផុត ៖
១. Nancy សមាជិក Momoland

Nancy មិនស្ថិតនៅក្រោមផលិតកម្មធំដូចជា HYBE, JYP, SM ជាដើម ប៉ុន្តែជាមួយនឹងភាពស្រស់ស្អាត និងភាពទាក់ទាញរបស់នាងនៅលើឆាកសម្តែង Nancy ទទួលបានការស្រឡាញ់ក៏ដូចជាការគាំទ្រពីទស្សនិកជន។
២. Jisoo សមាជិក BLACKPINK

គួរកត់សម្គាល់សម្រស់របស់ Jisoo មានភាពទាក់ទាញតាំងពីនាងបង្ហាញខ្លួនជាដំបូង ជាពិសេសប្រជាប្រិយភាពរបស់នាងដោយសារតែចំណាត់ថ្នាក់របស់នាងគឺស្ថិតនៅខ្ពស់ជាងសមាជិកដទៃទៀត។
៣. Rosé សមាជិក BLACKPINK

ក្នុងក្រុម BLACKPINK ក្រៅពីភាពខ្លាំងនៃសំឡេងរបស់នាង Rosé ក៏ត្រូវបានគេស្រឡាញ់ចំពោះរូបរាងនិងសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ នាងមានមុខតូចនិងស្រស់ស្អាត ក៏ដូចជាស្បែកសស្អាតឥតខ្ចោះរបស់នាង ហើយតារារូបនេះតែងតែជាប្រធានបទពិភាក្សាយ៉ាងក្តៅគគុកនៅពេលដែលនាងបង្ហាញខ្លួនទស្សនាវដ្តី ។
៤. Joy សមាជិក Red Velvet

Joy គឺជាសមាជិកក្រុម Red Velvet ដែលមានប្រជាប្រិយភាពបំផុតនៅក្នុងក្រុម នាងតែងតែទទួលការគាំទ្រនិងភាពទាក់ទាញជានិច្ច ជាពិសេសនាងតែងតែជាប់នៅបញ្ជីស្រីស្អាតផ្សេងៗ ។
៥. Sandara Park សមាជិក 2NE1

ជួរបន្ទាប់គឺ Sandara Park សមាជិក 2NE1 នាងក៏តែងតែបង្ហាញមុខនៅព្រឹត្តិការណ៍បង្ហាញម៉ូដផ្សេងៗ និងជាអ្នកដំណាងមុខមាត់របស់ម៉ាកល្បីៗជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ។
៦. Jennie សមាជិក BLACKPINK

តាំងពីបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៦ មក Jennie មានភាពល្បីល្បាញដោយសាររូបរាងគួរឱ្យទាក់ទាញមន្តស្នេហ៍ និងស៊ិចស៊ីជាមួយទម្រង់មុខរបស់នាង ។
៧. Chanty សមាជិកក្រុម Lapillus

Chanty កើតឆ្នាំ ២០០២ ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាងធ្វើឲ្យនាងក្លាយជាសមាជិកមានប្រជាប្រិយភាពជាងគេងប្រចាំក្រុម នាងត្រូវបានគេស្គាល់ថាជាតារាម៉ូដែលដ៏ល្បីនៅប្រទេសហ្វីលីពីនផងដែរ ។
៨. Lisa សមាជិក BLACKPINK

Lisa នាងមានសមាមាត្ររាងកាយគួរឱ្យសរសើរ ចង្កេះតូចខ្លាំង និងជើងវែងត្រង់ ច្រមុះខ្ពស់ស្រួច ភ្នែកមូលធំ និងស្នាមញញឹស្រស់ស្អាត គឺជាលក្ខណៈពិសេសដែលអ្នកគាំទ្រជាច្រើនស្រលាញ់នាង។ Lisa ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើមុខមាត់ស្អាតបំផុតទាំង ១០០ របស់ TC Candler Asia ក្នុងឆ្នាំ ២០១៩, ២០២០, និង ២០២១ ។
៩. Suzy

Suzy បានបង្ហាញខ្លួនជាផ្លូវការនៅពេលនាងមានអាយុ ១៦ ឆ្នាំ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ នាងរហូតមកដល់ពេលនេះ Suzy ទទួលបានប្រជាប្រិយភាពខ្លាំង ដោយសារសម្រស់ពីធម្មជាតិ និងការទាក់ទាញដ៏រស់រវើករបស់នាង ។
១០. Tzuyu សមាជិក TWICE

តំណែងចុងក្រោយក្នុង Top 10 បានទៅ Tzuyu ពីក្រុម TWICE ។ តារារូបនេះត្រូវបានគេស្គាល់តាមរយៈការមើលឃើញដ៏ល្អឥតខ្ចោះរបស់នាង។ នាងក៏មានរូបរាងគួរឱ្យទាក់ទាញជាមួយនឹងចង្កេះដ៏តូច និងកម្ពសដ៏គួរឱ្យចាប់អារម្មណ៍របស់នាង ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖គ្រូពេទ្យវះកាត់បង្ហាញតារា K-POP ៤ រូប ដែលនារីជុំវិញពិភពលោកចង់កែសម្ផស្សដូចបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


