ជីវិតកម្សាន្ដ
គ្រូពេទ្យវះកាត់បង្ហាញតារា K-POP ៤ រូប ដែលនារីជុំវិញពិភពលោកចង់កែសម្ផស្សដូចបំផុត
អ្នកគាំទ្រតារាជាច្រើនតែងប្រាថ្នាចង់បានសម្រស់ដូចតារាដែលខ្លួនពេញចិត្ត ខណៈមនុស្សមួយចំនួនជ្រើសរើសយកការវះកាត់កែសម្ផស្ស។ ហើយវាមិនមែនមានតែជនជាតិកូរ៉េទេដែលចង់មានមុខដូចតារា K-Pop ក្នុងនោះក៏មានជនបរទេសជាច្រើនផងដែរ។

សម្រាប់ស្ត្រីនៅអាស៊ីអាគ្នេយ៍ដែលមកមន្ទីរពេទ្យ វេជ្ជបណ្ឌិត Lee Kyung Min និងវេជ្ជបណ្ឌិត Lee Mun Ki នៃមន្ទីរពេទ្យ Gangnam Branch ID Hospital បានចែករំលែកនៅលើ YouTube ថា តារាដែលប្រើជាម៉ូដែលវះកាត់កែសម្ផស្សគឺគ្មាននរណាក្រៅពី Jennie និង Lisa សមាជិក្រុម BLACKPINK នោះទេ។ តើអ្វីទៅដែលធ្វើឲ្យតារាទាំងពីរនេះល្បីក្នុងប្រទេសដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ី ជាដើម?
ពេលនិយាយដល់ Jennie មិនមែនត្រឹមតែជាមុខមាត់ប៉ុណ្ណោះទេ។ វាជាលក្ខណៈពិសេសបន្ថែមលើផ្ទៃមុខដែលបំពេញគ្នាទៅវិញទៅមកកាន់តែប្រសើរ។ វេជ្ជបណ្ឌិត Lee Munki បន្ថែមថា ភាពទាក់ទាញរបស់នាងគឺស្ថិតនៅលើភ្នែក និងច្រមុះដែលសក្ដិសមនឹងនិន្នាការបច្ចុប្បន្ន។ នាងមានភ្នែកគួរឲ្យទាក់ទាញ ច្រមុះមិនវែងពេកទេ មិនធំពេក ហើយផ្ដោតលើចុងបញ្ចប់។
ជាមួយគ្នានេះ Lisa មានភាពទាក់ទាញដោយមានតុល្យភាពរវាងលក្ខណៈអាស៊ីអាគ្នេយ៍ដាច់ដោយឡែកពីគ្នា និងរូបរាងបែបលោកខាងលិចបន្តិច។ មុខរបស់នាងខ្លី គួរឲ្យស្រលាញ់ដូចកូនក្មេង ហើយច្រមុះរបស់ Lisa មានភាពទាក់ទាញពិសេស ដែលរួមចំណែកដល់ភាពស្រស់ស្អាត។

ចំណែកឯអ្នកជំងឺមកពីប្រទេសជប៉ុននិងចិន វេជ្ជបណ្ឌិតទាំងពីរនាក់បាននិយាយថា តារាទាំងពីររូបដែលមានមុខមាត់ទាក់ទាញជាងគេគឺ Miyeon និង Shuhua សមាជិកក្រុម (G)I-DLE។
ជាការពិត Miyeon ក៏មានប្រជាប្រិយភាពផងដែរចំពោះអ្នកមកពីមជ្ឈិមបូព៌ា និងប្រទេសលោកខាងលិច។ Miyeon ស្អាតគ្រប់កន្លែង ច្រមុះរបស់នាងគឺជាអ្វីដែលផ្តល់ឲ្យនាងនូវរូបរាងអាថ៌កំបាំង។ ដោយសារតែច្រមុះរបស់មនុស្សមានសារៈសំខាន់ចំពោះសុខភាពផ្លូវដង្ហើម លោកវេជ្ជបណ្ឌិត បាននិយាយថាហើយអ្នកជំងឺដែលមានច្រមុះធំ មិនចង់កាត់បន្ថយទំហំច្រមុះរបស់ពួកគេច្រើនពេកទេ។ ជំនួសឲ្យការកាត់បន្ថយទំហំច្រមុះដែលធំពេក មនុស្សជាច្រើនចូលចិត្តការផ្លាស់ប្តូរធម្មជាតិ ស្រដៀងនឹងច្រមុះរបស់ Miyeon។
សម្រាប់ Shuhua ត្រូវបានកោតសរសើរចំពោះភ្នែកដ៏ទាក់ទាញរបស់នាង។ នាងមានភ្នែកដូចកូនឆ្កែតូចគួរឲ្យស្រលាញ់ ខណៈអ្នកជំងឺជនជាតិជប៉ុន និងចិនជាច្រើនដែលចង់បានភ្នែកមុតស្រួច ប៉ុន្តែគួរឲ្យស្រលាញ់ ហើយគេតែងតែយករូបថតរបស់ Shuhua ទៅមន្ទីរពេទ្យ។
យ៉ាងណាមិញ តារាទាំងអស់ដែលបានរៀបរាប់ខាងលើសុទ្ធតែមានទម្រង់មុខស្រស់ស្អាតប្លែកភ្នែក។ ត្បិតថាមានមនុស្សចង់បានរាងស្អាតដូចមនុស្សស្រីទាំងនេះ ប៉ុន្តែក្នុងការវះកាត់រឿងសំខាន់ដែលគ្រូពេទ្យតែងតែណែនាំដល់អ្នកជំងឺ គឺត្រូវតែគិតឲ្យបានហ្មត់ចត់ មុននឹងធ្វើការសម្រេចចិត្ត ដោយសារតែរូបរាងនៃច្រមុះនឹងនៅជាមួយយើងអស់មួយជីវិត៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បាត់មុខ ៥ ឆ្នាំ វិលមកវិញ ហ្វាន់ ពីងពីង នៅតែឈរជើងជាតារាលំដាប់ខ្ពស់ដដែល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៩ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


