ជីវិតកម្សាន្ដ
អ្នកជិតដិតលោក ស៊ិន ស៊ីសាមុត ចេញមកបញ្ជាក់រឿងកូនបង្កើត ស្របពេលលោក បឺត សំរេច ព្រមតេស្ត DNA
លោក សួស វណ្ណឌឿន ជាអ្នកដែលធ្លាប់ជិតដិតនឹងអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ហើយសព្វថ្ងៃរស់នៅ សហរដ្ឋអាមេរិក បានរៀបរាប់ក្នុងសម្ភាសមួយជាមួយប្រធានក្រុមដំណើរខ្មែរថា លោកបានដឹងត្រឹមតែថា លោក ស៊ិន ស៊ីសាមុត មានភរិយា ៣នាក់ប៉ុណ្ណោះ។ ឯទំនាក់ទំនងស្នេហា របស់លោក ស៊ិន ស៊ីសាមុត និងអ្នករបាំក្នុងវាំងដែលលោក បឺត សំរេច បានអះអាងនោះ គឺលោកពុំធ្លាប់បានដឹងឮទាល់តែសោះ។

ក្នុងនោះ លោកលើកឡើងដែរថា លោកបន់សុំឱ្យតែលោក បឺត សំរេច ជាកូនប្រុសបង្កើតរបស់លោក ស៊ិន ស៊ីសាមុត ពិតដូចថានោះទេ ព្រោះលោកសង្ឃឹមថា អធិរាជសំឡេងមាស នឹងមានអ្នកស្នងជាអ្នកសិល្បៈ ដែលជាឈាមជ័ររបស់លោកផ្ទាល់។ ទោះយ៉ាងណា លោកថា “មានតែការធ្វើតេស្ត DNA ទេ ដែលអាចបញ្ជាក់ការពិតបាន” ហើយលោកសង្ឃឹមថា លោក បឺត សំរេច ជាកូនប្រុសបង្កើតអធិរាជសំឡេងមាសពិតប្រាកដមែន ប៉ុន្តែបើនោះជាការភូតភរកុហក លោកមិនអាចទទួលយកបានទេ និងរឹតតែមិនអាចចូលរួមកុហកជាមួយបានទេ។
ដោយឡែក លោកស្រី សេង បទុម ក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយលោក វីរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរ បានបញ្ជាក់ថា ចំពោះឈ្មោះអ្នកម្តាយបង្កើតរបស់លោក បឺត សំរេច ក្នុងនាមលោកស្រីជាអ្នកដែលធ្លាប់ហាត់រៀន និងស្ថិតក្នុងរង្វង់សិល្បៈ មួយរូបដែរ លោកស្រីពិតជាមិនដែលបានស្គាល់ និងឮឈ្មោះនោះទាល់តែសោះ។ ដូចការលើកឡើងរបស់លោក សួស វណ្ណឌឿន និងលោក វីរៈ វ៉ារ៉ានី ដែរ លោកស្រីថា “មានតែតេស្ត DNA ទេ ទើបដឹងចម្លើយពិត” ហើយលោកស្រីរំពឹងថារឿងនោះជាការពិត។

យ៉ាងណាមិញ លោក បឺត សំរេច ក៏បានចេញមករៀបរាប់ទាំងទឹកភ្នែក ក្រោយទម្លាយរឿងខ្លួនជាកូនលោក ស៊ិន ស៊ីសាមុត និងត្រូវបានមហាជនយកមកវែកញែកជាហូរហែរ និងខ្លះចោទលោកថា កំពុងបំពុលសង្គម។ ក្នុងវីដេអូខ្លីមួយ លោក បឺត សំរេច បញ្ជាក់ថា រាល់អ្វីដែលលោកបានអះអាង មិនមែនជាការភូតភរកុហកឡើយ និងធ្វើឡើងតាម សំណូមពរពីអ្នកម្តាយ ព្រោះគាត់បារម្ភថាពេលអត់ពីគាត់ទៅ លោកមិនមានសាច់ញាតិនឹងគេ។

តាមរយៈវីដេអូនេះ លោកក៏បានបញ្ជាក់ថា លោកនឹងធ្វើតេស្ត DNA និងផ្ញើសារជូនទៅអ្នកដែលចោទប្រកាន់លោកថា បានបំពុលសង្គមនោះ ឱ្យមកជួបលោកផ្ទាល់ ដើម្បីទៅធ្វើតេស្តឈាមរកការពិតទាំងអស់គ្នា។ លោកបន្ថែមទៀតថា បើសិនជាការធ្វើតេស្តនេះ រកឃើញថាលោកពិតជាកូនបង្កើតរបស់លោក ស៊ិន ស៊ីសាមុត មែនឬមិនមែនក៏ដោយ ក៏សូមឱ្យប្រើប្រាស់ភាសាសមរម្យបន្តិចទៅ ព្រោះលោកក៏ជាមនុស្សដែរ៕
អត្ថបទដោយ៖ សុធាវី
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


