ជីវិតកម្សាន្ដ
បំណងចុងក្រោយតារាជើងចាស់លោកតា មិន សារិន ចង់ជួបកូនស្រី បានសម្រេច
ដូចមហាជនបានដឹងហើយថា តារាសម្ដែងជើងចាស់ លោកតា មិន សារិន ហៅ ម៉ែន ដែលជាឪពុកបង្កើតរបស់អតីតតារាសម្តែងស្រីល្បីឈ្មោះ អ៊ុំ សុវណ្ណនី កន្លងទៅបានប្រកាសពីបំណងចុងក្រោយគឺចង់ជួបកូនស្រីដោយផ្ទាល់។

យ៉ាងណាមិញបន្ទាប់ពីបានប្រកាសបំណងចង់ជួបកូនក្នុងជីវិតចុងក្រោយមុនពេលស្លាប់ដោយការទន្ទឹងរង់ចាំផ្លូវកូនស្រីជាច្រើនខែមកនោះ ទីបំផុតពេលនេះលោកតា ម៉ែន បានសម្រេចបំណងនេះដោ យកូនស្រីគាត់ឡើងយន្តហោះពីអាមេរិកមកដល់ប្រទេសកម្ពុជាពិតមែន។

តារាជើងចាស់រូបនេះបានបញ្ជាក់ដឹងតាមទូរស័ព្ទថា ពេលនេះលោកតាបានជួបកូនស្រី អ៊ុំ សុវណ្ណនី ដែលជាអតីតតារាសម្ដែងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដូចបំណងហើយ ដោយលោកតាបង្ហាញអារម្មណ៍ថា ពិតជាមានក្ដីរំភើបរីករាយណាស់ មិនចង់បានអ្វីពីកូនទេ ឱ្យតែបានជួបមុខកូន ក្រោយបែកគ្នាអស់ជាច្រើនឆ្នាំ។ លោកតា ម៉ែន សង្កត់ធ្ងន់ថា លោកតាស្លាប់ទៅបិទភ្នែកជិតហើយ។

លោកតា មិន សារិន ហៅ ម៉ែន បន្តទៀតថា ក្នុងនាមទឹកចិត្តជាឪពុក មានក្ដីនឹករលឹកចំពោះកូនមានទំហំធំធេងណាស់មិនអាចពណ៌នាអស់ទេ ហើយទឹកចិត្តរបស់កូនចំពោះឪពុកក៏ដូចគ្នាដែរ។ ដូច្នេះអាចនិយាយបានថា ការជួបគ្នារវាងលោកជាឪពុកជាមួយកូនស្រី អ៊ុំ សុវណ្ណនី ជាការជួបគ្នាប្រកបដោយក្ដីរីករាយ និងសប្បាយចិត្តជាទីបំផុត។

លោកតាបានឱ្យដឹងថា សម្រាប់បំណងរបស់លោកតាដែលចង់ជួបកូនក្នុងជីវិតចុងក្រោយនេះបានសម្រេចហើយ ហើយមិនត្រឹមតែបានដូចបំណងទេ តែក៏បានលាងជម្រះជ្រះនូវអារម្មណ៍ហ្មងសៅដែលធ្លាប់ខឹងកូនមិនមកជួបឪពុកនោះរលាយបាត់ទៅអស់ដែរ ដោយជំនួសមកវិញនូវអារម្មណ៍សប្បាយរីករាយ និងចង់ឃើញកូនសេចក្ដីសុខទៅមុខ។ លោកតា មានប្រសាសន៍ថា ពេលបានជួបគ្នាពិតជាសប្បាយរីករាយ និងបានដើរហូបចុកអាហារឆ្ងាញ់ៗនៅក្នុងហាងល្អៗផងដែរ។

គួរបញ្ជាក់ថា គិតរហូតមកដល់ពេលនេះលោកតា មិន សារិន ហៅ ម៉ែន មានវ័យជាង ៨០ឆ្នាំ ដោយនៅក្នុងវិស័យសិល្បៈផ្នែកសម្តែងភាពយន្ត មានមនុស្សជាច្រើនបានស្គាល់លោកយ៉ាងច្បាស់ ព្រោះលោកជាតារាសម្តែងជើងចាស់មួយដួងដែលមានវត្តមានក្នុងខ្សែភាពខ្មែរល្បីៗជាច្រើន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


