ជីវិតកម្សាន្ដ
រងមតិរិះគន់មួយប្រាវ T.O.P ទំនងមិនបានសម្ដែងភាពយន្ត Squid Game វគ្គ២
ក្រុមហ៊ុន Netflix ធ្លាប់បញ្ចេញតារាងឈ្មោះតារាល្បីៗកូរ៉េជាច្រើនរូបដែលនឹងមានវត្តមាននៅក្នុងរដូវកាលទី២នៃខ្សែភាពយន្ត “Squid Game” កាលពីថ្ងៃទី២៣ ខែមិថុនា ខណៈតារាចម្រៀង T.O.P នឹងបង្ហាញខ្លួនជាតួសំខាន់ម្នាក់ក្នុងភាពយន្តនេះ។

យ៉ាងណាមិញថ្មីៗនេះ ក្រុមហ៊ុន Netflix បានបង្ហោះរូបតួ និងសកម្មភាពថតភាពយន្ត “Squid Game” វគ្គ២ នៅប្រទេសកូរ៉េ ប៉ុន្តែទស្សនិកជនមិនបានឃើញវត្តមាន T.O.P នោះទេ ដែលវាបានបង្កការសង្ស័យថា សមាជិកក្រុម BIGBANG រូបនេះ ទំនងមិនបានសម្ដែងឡើយ។

រឿងនេះបានធ្វើឱ្យមហាជននឹកដល់មតិរិះគន់កន្លងមក ពេលដែលក្រុមហ៊ុន Netflix ទើបប្រកាសតួភ្លាម ទស្សនិកជនគាំទ្រភាពយន្ត “Squid Game” ពុំសាទរចំពោះវត្តមាន T.O.P នោះទេ ដោយសារប្រវត្តិប្រើប្រាស់ថ្នាំញៀនរបស់តារាប្រុសរូបនេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ នៅក្នុងការប្រជុំតុមូលរវាងតួសម្ដែង និងផលិតករ មុនពេលចុះថត ត្រូវបានសារព័ត៌មាន Star News ឱ្យដឹងថា ពុំមាន T.O.P ចូលរួមដែរ។ ទោះយ៉ាងណាកន្លងមក គេដឹងថា នៅក្នុងភាពយន្ត “Squid Game” រដូវកាលទី២ ដែលគ្រោងនឹងចេញនៅឆ្នាំ២០១៤ តារាចម្រៀង T.O.P នឹងដើរតួជាអតីតតារា K-Pop ដែលបានចូលនិវត្តន៍៕












ប្រែសម្រួល៖ សន្យា
ចុចអាន៖ តើ Lisa នឹងដើរចេញពីក្រុម BLACKPINK ដែរទេ?
ចុចអាន៖ ប្រព័ន្ធផ្សព្វផ្សាយធំរបស់កូរ៉េរាយការណ៍ថា Lisa កំពុងណាត់ជួបជាមួយទាយាទស្នងមរតក LV
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


