ជីវិតកម្សាន្ដ
សុះ ម៉ាច ទម្លាយបំណងពីក្មេងស្រឡាញ់ប្រដាល់ តែធ្វើតាមម្ដាយ ចាប់អាជីពជាអ្នកចម្រៀង
លោក សុះ ម៉ាច គិតមកទល់ពេលនេះ បានចូលប្រឡូកក្នុងអាជីពសិល្បៈជាអ្នកចម្រៀងមានរយៈពេលច្រើនក្រាស់ក្រែលហើយ ខណៈប្រជាប្រិយភាព និងភាពល្បីល្បាញ នៅតែរក្សាបានដូចដើម ពោលពុំមានការចុះថមថយនោះទេ។

ក្នុងអាជីពជាអ្នកចម្រៀងច្រើនឆ្នាំមកនេះ តារាចម្រៀងជើងចាស់រូបនេះ ក៏ធ្លាប់កាន់ការងារជាប្រធានសមាគមសិល្បករខ្មែរផងដែរ។ យ៉ាងណាក្ដី ថ្មីៗមុននេះ លោក សុះ ម៉ាច បានចេញមកទម្លាយជាបន្តបន្ទាប់នូវរឿងរ៉ាវផ្ទាល់ខ្លួនមួយចំនួនដែលកន្លងមកមិនត្រូវបានអ្នកគាំទ្រខ្លះបានដឹងពីខ្សែជីវិត នៃការតស៊ូរបស់លោកទម្រាំជោគជ័យមកដល់បច្ចុប្បន្ន។

ដោយឡែករឿងកាន់តែធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ថែមទៀតនោះ ដោយមុននេះ លោក សុះ ម៉ាច បានបង្ហាញបំណងពីក្មេងស្រឡាញ់អាជីពប្រដាល់ ប៉ុន្តែដើម្បីធ្វើតាមបំណងម្ដាយ លោកក៏បានងាកមកចាប់អាជីពជាអ្នកចម្រៀងរហូតដល់សព្វថ្ងៃ។ លោក សុះ ម៉ាច បានរម្លឹកថា លោកចង់ប្រឡូកអាជីពប្រដាល់វិញម្ដង ក្រែងល្បីម្ដងទៀត ព្រោះតាំងពីក្មេងស្រឡាញ់ប្រដាល់ណាស់។

លោកបញ្ជាក់ថា លោកក៏ធ្លាប់ហាត់ក្បាច់គុនច្រើនដែរ តេក្វាន់ដូ ការ៉ាតេដូ ហាប់គីដូ និងគុណខ្មែរខ្លះដែរ។ លោកក៏ធ្លាប់សុំម្ដាយចូលប្រដាល់ ពេលឃើញទូរទស្សន៍ផ្សាយ។ តែអ្នកម្ដាយមិនអនុញ្ញាត បើច្រៀង គាត់ព្រម។ លោក សុះ ម៉ាច បន្ថែមថា «តាមពិត ខ្ញុំកាលពីក្មេងស្រឡាញ់ប្រដាល់ បាល់ទាត់ជាងច្រៀង តែឥឡូវចាស់ជ្រុលហើយ ក្លឹបណាទទួល? ណាមួយខ្លាចគេវ៉ៃឈឺទៀតផង»។

គួរបញ្ជាក់ថា លោក សុះ ម៉ាច កន្លងមក ជាអតីតប្រធានសមាគមសិល្បករខ្មែរ ២ អាណត្តិ និងតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុប្បន្ន។ លោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិល្បៈ ព្រោះលោកត្រូវជាកូនប្រុសបង្កើតរបស់លោកតា សុះ ម៉ាត់ តារាចម្រៀងល្បី និងសម្បូរស្នេហ៍ ក្នុងទសវត្សរ៍ឆ្នាំ ៦០-៧០៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


