ជីវិតកម្សាន្ដ
តាមពិតប៉ុស្តិ៍លេខ ៧ ឲ្យតម្លៃខ្លួន Aum មួយឆ្នាំៗរាប់លានដុល្លារ ទើបនាងមិនដាច់ចិត្តចាកចេញ
កន្លងមកទស្សនិកជនជាច្រើនតែងតែលេចឮពីពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងនឹងតារាសម្ដែងរៀមច្បង Aum Patchrapa ថានឹងចាកចេញពីប៉ុស្តិ៍លេខ៧ថៃ ក្រោយផុតកុងត្រាជាមួយទ្រនំនេះ។

យ៉ាងណាមិញ មានព័ត៌មានជាច្រើនចេញមកបញ្ជាក់ថា នាងនឹងមិនទៅណាចោលទ្រនំធ្លាប់សាងកេរ្តិ៍ឈ្មោះមួយនេះដាច់ខាត! បើទោះបីជាផលិតកម្មផ្សេងឲ្យតម្លៃខ្លួនលើសប៉ុស្តិ៍លេខ៧ក្ដី។ ក្នុងនោះមានអ្នកផ្សេងទៀតថានាងប្រាកដជាចេញដាច់ខាតព្រោះ Aum នៅទីនោះតាំងពីចូលសិល្បៈលើកដំបូងមកម្ល៉េះ។
ចំពោះមូលហេតុចម្បង និងពិតប្រាកដនោះគឺ Aum Patchrapa នៅតែសម្រេចចិត្តបន្តកុងត្រាទូរទស្សន៍ប៉ុស្តិ៍លេខ៧
ខណៈការពិតត្រូវបានលាតត្រដាងនាពេលថ្មីៗនេះថា ប៉ុស្តិ៍លេខ ៧ បានផ្តល់នូវទឹកប្រាក់ឲ្យ Aum ក្នុងតម្លៃកុងត្រា ២០ លានបាត (៥៦៩,០២២.៤០ដុល្លារ) ក្នុងមួយឆ្នាំជាប់ៗគ្នាជាច្រើនទសវត្សរ៍។ កាតព្វកិច្ចរបស់នាងគឺនៅក្របមុខប្រតិទិនរបស់ប៉ុស្តិ៍រៀងរាល់ឆ្នាំ។ ហើយនាងមិនបាច់មកចូលរួមកម្មវិធី Channel មិនថាកម្មវិធីផ្សាយផ្ទាល់ កម្មវិធីថតរឿង នាងមានសិទ្ធិជ្រើសរើសតួឯកប្រុសមកសម្តែងដោយខ្លួនឯង រួមទាំងការជ្រើសរើសរឿងដែលត្រូវបង្ហាញ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ ទ្រនំមួយនេះគ្មានការហាមឃាត់ Aum ទៅកម្មវិធីផ្សេងទៀត ទាំងក្រៅបណ្តាញ និងតាមអ៊ីនធឺណិតណាមួយឡើយ។
លើសពីនេះទៀតដែរ លុយ២០លានបាតនេះ ចាត់ទុកជាជួល Aum ឲ្យតុបតែងប៉ុស្តិ៍លេខ៧ យ៉ាងស្រស់ស្អាត នេះជាហេតុផលដែលមហាជនជាច្រើនមិនឃើញតារាសម្ដែងស្រីរូបនេះ ឈានជើងចូលប៉ុស្តិ៍ណាមួយផ្សេងទៀតក្រៅពីប៉ុស្តិ៍៧ ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្នេហារបស់ Chompoo និងស្វាមីសេដ្ឋី Nott តាមពិតកើតឡើងដោយឥតព្រាងទុកឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


