ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា ថា អស់សំណាង ក្រោយបាត់បង់ម្ដាយ និងកំព្រាឪពុកជិត ២៤ ឆ្នាំ
អ្នកម្ដាយជាទីស្រលាញ់របស់តារាសម្ដែង និងជាពិធីការិនីល្បីឈ្មោះកញ្ញា ឌួង ហ្សូរីដា គិតមកដល់ ពេលនេះ បានចែកឋានមានរយៈពេលប្រមាណជាង ៤ ខែ មកហើយ ប៉ុន្តែក្ដីនឹករលឹកចំពោះអ្នកម្ដាយ គឺ ហ្សូរីដា នៅតែមានជានិច្ច។

ជាការពិតថ្វីត្បិតអ្នកម្តាយ-លោកឪពុកបានចែកឋានទៅហើយក្ដី តែសម្រាប់តារាស្រី ឌួង ហ្សូរីដា នៅតែបង្ហាញការឈឺចាប់ និងបង្ហោះខ្លឹមសារត្អូញត្អែរនឹកដល់លោកមានគុណទាំងពីរដោយមិនទាន់មានក្តីរំសាយចិត្ត ឬ បំភ្លេចបាន។ ហេតុផលនេះ ទើប ឌួង ហ្សូរីដា បានបញ្ជាក់ថា អារម្មណ៍នាងតែលតោលខ្លាំងណាស់ ក្រោយបាត់បង់ម្ដាយ និងកំព្រាឪពុកជិត ២៤ ឆ្នាំ។

ពិធីការិនីកញ្ញា ឌួង ហ្សូរីដា បង្ហោះភ្ជាប់ខ្លឹមសារមួយដែលបានលើកឡើងថា «ព្រោះមានម៉ែនៅឈរចាំពីក្រោយទើបរឿងជាច្រើនខ្ញុំអាចឆ្លងវាមកបាន អ្នកដែលនៅមានម៉ែគឺសំណាងល្អបំផុតហើយ»។

ឌួង ហ្សូរីដា បញ្ជាក់ថា «ប៉ុន្តែពួកខ្ញុំអស់សំណាងហើយ កំព្រាឪពុកជិត ២៤ ឆ្នាំ ឥឡូវបាត់បង់ម្ដាយទៀត អារម្មណ៍ពិតជាតែលតោលខ្លាំងណាស់»។

គួររម្លឹកថា ពិធីការិនី ឌួង ហ្សូរីដា នាងបាត់បង់ម្ដាយជាទីស្រលាញ់របស់ខ្លួន ដោយលោកស្រី យ៉ាលីន សុខលីម បានទទួលមរណភាពកាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៣ ដោយសារតែជំងឺមហារីក។ កន្លងមក ឌួង ហ្សូរីដា តែងបាននាំម្ដាយចេញទៅព្យាបាលនៅប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកស្រី យ៉ាលីន បានកើតជំងឺកាចសាហាវ(មហារីក) នាអំឡុងចុងឆ្នាំ ២០១៨ តែពេលនោះ ហ្សូរីដា ព្យាបាលម្ដាយទាន់ពេលវេលា ទើបលោកស្រីអាចរស់នៅជាមួយកូនៗជាង ៥ ឆ្នាំទៀត ក៏ទទួលមរណភាពក្នុងអាយុ ៦០ ឆ្នាំ ដែលធ្វើឲ្យ ហ្សូរីដា និងប្អូនស្រីទាំងពីររបស់នាង ត្រូវកំព្រាម្ដាយជារៀងរហូត៕
អត្ថបទ ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


