ជីវិតកម្សាន្ដ
ដំណើរគ្រោងសម្ដែងក្នុងក្លឹបកម្សាន្ត នៅទីក្រុងប៉ារីសរបស់ Lisa ត្រូវគេរិះគន់ចាស់ដៃ
មួយរយៈនេះ Lisa ត្រូវគេលើកមកជជែកច្រើននៅលើបណ្ដាញសង្គមចាប់តាំងពីព័ត៌មាននៃការផុតកុងត្រាជាមួយភ្នាក់ងារ YG រហូតបន្តទៅពាក្យចចាមអារ៉ាមស្នេហា ខណៈនាថ្មីៗនេះថែមទៀត នាងត្រូវគេរិះគន់នៃដំណើរគ្រោងទៅសម្ដែងក្នុងក្លឹបមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង។

អ្នកប្រើអ៊ីនធឺណិតមួយចំនួនបានបង្ហើបឲ្យដឹង ការបើកការសម្ដែងនេះនឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងជីវិតរបស់សមាជិកក្រុម BLACKPINK រូបនេះ។ ស្របពេលដែល អ្នកលេងអ៊ីនធឺណិតមកពីប្រទេសចិនគិតថាការសម្តែងនាពេលខាងមុខនៅក្លឹបកម្សាន្ត Le Crazy Horse Paris អាចជះឥទ្ធិពលអវិជ្ជមានដល់មុខមាត់របស់ Lisa ។ ព្រោះកន្លែងនេះជាក្លឹបកម្សាន្តពេលរាត្រី វាមិនមែនជាឆាកអន្តរជាតិនោះទេ។
យ៉ាងណាមិញក៏មានមតិមួយបានបញ្ជាក់ដូច្នេះថាពួកគេយល់ស្របថា Lisa កំពុងព្យាយាមក្លាយជាសិល្បករដ៏ល្បីល្បាញលើពិភពលោក។ ប៉ុន្តែ តើការជ្រើសរើសទីតាំងសម្ដែងបែបនេះ ពិតជាជួយឆ្លើយសំណួរនេះមែនទេ? មតិមួយទៀតប្រើភាសាខ្លាំងៗរបៀបឌឺដងទៅកាន់នាងថានឹងក្លាយជា Idol ក្នុងកម្មវិធីបង្ហាញម៉ូដ?
ទោះយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតនៅម្ខាងទៀតបានឆ្លើយតបនឹងការបញ្ចេញមតិរបស់ចិនថា មុននឹងរិះគន់រឿងនេះ តើអ្នកធ្លាប់ទៅកម្មវិធីនៅ Le Crazy Horse ទេ? វិចិត្រករអន្តរជាតិជាច្រើនបានទៅលេងក្លឹបនាពេលកន្លងមក រួមមាន Beyoncé, Pamela Anderson និង Frederic Wiseman ។

សូមបញ្ចាក់ដែរថា Lisa សមាជិកក្រុម BLACKPINK គ្រោងនឹងសម្តែងនៅ Le Crazy Horse នៅថ្ងៃទី ២៨-៣០ ខែកញ្ញា ស្របពេលដែលសំបុត្រត្រូវបានលក់អស់ហើយ។ បើទោះបីជាតម្លៃខ្ពស់ដល់ទៅ ២៥០ អឺរ៉ូ ក្ដី៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយពាក្យចចាមអារ៉ាមថា Lisa មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


