ជីវិតកម្សាន្ដ
ធ្លាយពាក្យចចាមអារ៉ាមថា Lisa មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ទៀត
យោងតាមប្រព័ន្ធផ្សព្វផ្សាយ dipe.co.kr រាយការណ៍ថា Lisa សមាជិកក្រុម BLACKPINK កំពុងជាប់ពាក់ព័ន្ធនឹង ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាដ៏ក្ដៅគគុកជាមួយបុរសម្នាក់ទៀត។

ថ្មីៗនេះ សារព័ត៌មានកូរ៉េមួយបានចុះផ្សាយថា Lisa កំពុងមានទំនាក់ទំនងស្នេហាជាមួយ Dominic Pike ។ Lisa និង Pike ត្រូវបានចោទប្រកាន់ថា អ្នកទាំងពីរមានស្នាមសាក់ដូចគ្នានៅលើដៃរបស់ពួកគេ។ ហើយអ្នកខាងក្នុងបានចោទថា បាននិយាយឈ្មោះអ្នកទាំងពីរជាមួយគ្នានៅលើបណ្ដាញសង្គមមុនពេលលុបពួកគេចេញ ហើយក៏ត្រូវបានគេប្រទះឃើញថតរូបគួរឲ្យស្រឡាញ់ជាមួយអ្នកគាំទ្រផងដែរ។
កាសែតមួយផ្សេងទៀតបានរាយការណ៍ដូច្នេះដែរថា Lisa កំពុងណាត់ជួបជាមួយនឹងលោក P ដែលមានទំនាក់ទំនងជាមួយ Crazy Horse ជាកន្លែងមួយក្នុងចំណោមហាងកាហ្វេល្បីទាំងបីរបស់ទីក្រុងប៉ារីស។ រួមគ្នាជាមួយ Moulin Rouge និង Lido ហើយ Lisa ខ្លួននាងទើបតែបានចូលរួមជាមួយ Crazy Horse ក្នុងនាមជាភ្ញៀវ។ ដែលនេះហាក់ទទួលបានការចាប់អារម្មណ៍ ដោយនាងបានសម្ដែង៥ដងក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា។
Lisa ត្រូវបានគេរាយការណ៍ថាបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកសិល្បៈក្នុងកម្មវិធីដោយបញ្ជាក់ថា ទាំងពីរបណ្តើរៗកាន់តែជិតស្និទ្ធជាមួយគ្នា ពេលធ្វើការជាមួយគ្នា និងជួបផ្ទាល់ជាច្រើនដង ពួកគេក៏ត្រូវបានគេប្រទះឃើញញ៉ាំអាហារ និងទិញទំនិញជាមួយគ្នាផងដែរ។
ទន្ទឹមនឹងនេះដែរព័ត៌មានជាមួយ Frederick Arnault ដែលជាអ្នកស្នងមរតករបស់ LVMH នៅតែបន្តត្រូវបានឃ្លាំមើល។ អ្នកទាំងពីរជាប្រធានបទនៃពាក្យចចាមអារ៉ាមណាត់ជួបគ្នាកាលពីខែកក្កដា។
ទោះយ៉ាងណាក៏ដោយទីភ្នាក់ងារ YG Entertainment មិនបានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការនៅឡើយទេ។ ទាក់ទងនឹងពាក្យចចាមអារ៉ាមរបស់ Lisa និង Dominic Pike និងលោក P ប៉ុន្តែទាក់ទងនឹង Frederick Arnold YG បានបង្ហាញយ៉ាងខ្លីថា ពួកគេមិនអាចបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេបានទេនៅពេលនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Rosé និង Taylor Swift ចេញពីស្ទូឌីយោតែមួយ ហ្វេនសង្ស័យថាអាចសហការបទចម្រៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


