ជីវិតកម្សាន្ដ
Oliva Kong ចាប់បានឱកាសតំណាងកម្ពុជា បង្ហាញម៉ូដនៅប្រទេសអ៊ីតាលី ស្វីស និងបារាំង
លោក ម៉ែន សីហា ហៅ Oliva Kong គឺជាអ្នកច្នៃម៉ូដ និងដើរម៉ូដដ៏ល្បីមួយរូបនៅកម្ពុជា។ នៅថ្ងៃទី ២៤ កញ្ញា ខាងមុខនេះ លោកនឹងចេញទៅសម្តែងដើរ និងបង្ហាញម៉ូដ នៅកម្មវិធី Milan Fashion Week នៅប្រទេសអ៊ីតាលី ស្វីស និងបារាំង។

ថ្លែងប្រាប់កម្ពុជាថ្មី លោក ម៉ែន សីហា ហៅ Oliva Kong បានឱ្យដឹងថា លោក នឹងតំណាងឱ្យកម្ពុជា ដើរបង្ហាញម៉ូដបើកកម្មវិធីនេះ ដោយមានការចូលរួមពីអ្នកច្នៃម៉ូដមកពីប្រទេសហ្វីលីពីន ឌូបៃ និងអឺរ៉ុបជាដើម។
បើតាមលោក Oliva Kong តាមរយៈកម្មវិធីនេះ នឹងបើកបង្ហាញទៅកាន់ពិភពលោកឱ្យបានស្គាល់ពីប្រទេសកម្ពុជា ជាពិសេសទៅលើស្នាដៃកូនខ្មែរ ផ្នែក Designer និង Fashion។
លោក នឹងបង្ហាញចំនួន ១៦ឈុត នៅក្នុងកម្មវិធីនេះផងដែរ ដោយរំលេចនូវភាពច្នៃប្រឌិតអំពីស្រ្តីខ្មែរកាលពី ១០០០ឆ្នាំមុន ផ្សារភ្ជាប់ជាមួយបច្ចុប្បន្ននេះ ដើម្បីឆ្លុះបញ្ចាំងពីសម័យកាលមួយទៅសម័យកាលមួយទៀត។
សូមបញ្ជាក់ថា លោក Oliva Kong ទើបតែទទួលបានពានរង្វាន់ Best international designer award 2023 ពីកម្មវិធី Fashion នៅប្រទេសវៀតណាម នាពេលថ្មីៗនេះ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ