ជីវិតកម្សាន្ដ
ត្បិតថាមកពីប៉ុស្តិ៍ផ្សេងគ្នា Pooklook បង្ហាញខ្លួនគាំទ្រ Bella យ៉ាងពេញទំហឹង
ជារូបភាពដ៏គួរឲ្យស្រលាញ់ ខណៈដែលតារាសម្ដែងប្រចាំប៉ុស្តិ៍លេខ៧ Pooklook Fonthip បាននាំយកភួងផ្កាមក Surprise តារាសម្ដែង Bella Ranee តួស្រីក្នុងទ្រនំប៉ុស្តិ៍លេខ៣នៅឯហាងបង្អែម ទើបតែបើកថ្មីៗកាលកន្លងទៅនេះ។

នៅលើ Instagram ផ្ទាល់ខ្លួនរបស់ Pooklook នាងបានបង្ហោះរូបភាពជាមួយ Bella ព្រមទាំងសរសេរសារយ៉ាងផ្អែមល្ហែមថា “អបអរសាទរហាងបង្អែមដ៏ឈ្ងុយឆ្ងាញ់នេះបងស្រី Belle សូមជូនពរឲ្យជោគជ័យដូចបំណង។ ក្នុងនោះផងដែរ នាងថែមទាំងថេកឲ្យឈ្មោះហាងរបស់ Bella ថា @josbanoffee ដោយដាក់ខេបសិនបន្ថែមថា ធម្មតាខ្ញុំមិនញ៉ាំបង្អែមទេ ប៉ុន្តែខ្ញុំចូលចិត្តបង្អែមពីហាងនេះ ព្រោះវាឆ្ងាញ់ណាស់ banoffee និង នំប៉័ង តោះសាកល្បងទាំងអស់គ្នា”។
យ៉ាងណាមិញក្រោមរូបភាពស្និតស្នាលរបស់តារាសម្ដែងមកពីប៉ុស្តិ៍ផ្សេងគ្នានេះបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្រ។ដោយសារតែមនុស្សមួយចំនួនធំពុំបានដឹងថា Bella និង Pooklook គឺជាមនុស្សស្គាល់គ្នានោះទេ។ លើសពីនេះ ក្នុងប្រព័ន្ធផ្សព្វផ្សាយក៏កម្រឃើញគូនេះថតរូបបង្ហោះបង្ហាញថា ជាមិត្តស្គាល់គ្នាក្នុងអាជីពសិល្បៈនេះផងដែរ។
ទោះយ៉ាងណាក៏ដោយ មហាជននៅតែបញ្ជេញគាំទ្រនិងសរសើរសម្រស់របស់អ្នកទាំងពីរស្រស់ស្អាតដូចគ្នា ខណៈអ្នកផ្សេងទៀតថា បើសិនសម្ដែងរឿងរួមគ្នាប្រាកដជាល្អយ៉ាងណាទេ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


