ជីវិតកម្សាន្ដ
ឃើញសម្រស់ ហាន់ ជីអ៊ុន ក្មេងខុសវ័យពេក ទស្សនិកជនថានាងលួចកែសម្ផស្ស
រូបភាពរបស់អតីតតួ ហាន់ ជីអ៊ុន (Song Hye Kyo) ពេលចូលរួមព្រឹត្តិការណ៍ម៉ាកយីហោមួយកាលពីពេលថ្មីៗកន្លងមកនេះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារសម្រស់ក្មេងជាងវ័យរបស់នាង គ្រប់គ្នាសឹងមិនជឿថា តារាស្រីរូបនេះមិនកែសម្ផស្សនោះទេ។

បង្ហាញខ្លួនក្នុងរ៉ូបពណ៌ខៀវឆើតឆាយ ជាមួយទម្រង់មុខស្រទន់ និងស្បែកសភ្លឺថ្លា តួឯកស្រីរឿង “The Glory” ត្រូវបានគេសង្ស័យថា បានទៅលួចវះកាត់កែសម្ផស្ស ព្រោះសម្រស់របស់នាងនៅតែក្មេងមិនប្រែប្រួល ហាក់មិនខុសឆ្ងាយពី ២០ឆ្នាំមុនទាល់តែសោះ។

អ្នកនិយមលេងអ៊ីនធឺរណិតមួយចំនួនយល់ថា Song Hye Kyo ពិតជាធ្លាប់វះកាត់ដើម្បីរក្សាសម្រស់ ទាំងដែលការពិតតារាស្រីវ័យ ៤១ឆ្នាំ គ្មានបទពិសោធន៍ឆ្លងកាត់មុខកាំបិតសូម្បីម្ដង។ ជាមួយគ្នានេះ អ្នកគាំទ្ររបស់នាងបានចេញការពារដោយអះអាងថា សម្រស់ក្មេងជាងវ័យរបស់អាយដលពួកគេនៅតែស្រស់ស្អាត ក្មេងជាងវ័យ ដោយសារនាងទម្លាប់ហាត់ប្រាណទៀងទាត់ និងកំណត់របបអាហារបានត្រឹមត្រូវ។
យ៉ាងណាមិញ នេះមិនមែនជារឿងប្លែកនោះទេសម្រាប់តារាកូរ៉េដែលប្រិយមិត្តតែងតែឃើញពួកគេនៅក្មេង ស្រស់ស្អាត មិនសមនឹងវ័យ ដូចជា Jun Ji Hyun, Kim Tae Hee, និង Han Hyo Joo ជាដើម ទោះបីអាយុ ៤០ប្លាយ ប៉ុន្តែសម្រស់ដូចយុវវ័យ ២០ប្លាយប៉ុណ្ណោះ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដឹងអាថ៌កំបាំងរក្សាវ័យមិនចេះចាស់របស់ អតីតតួ ហាន់ជីអ៊ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


