ជីវិតកម្សាន្ដ
ឈុតពណ៌មាសរបស់ Lisa លើឆាកប្រគំតន្រ្តីបារាំង ច្នៃម៉ូដដោយបុរសសង្ហាម្នាក់
Lisa សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួនក្នុងកម្មវិធីសប្បុរសធម៌មួយនៅ កីឡដ្ឋាន Accor Arena ក្នុងការប្រគំតន្រ្តី Gala des pieces jaunes ដោយបានប្រារព្ធឡើង ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ (ម៉ោងក្នុងស្រុក) ប្រទេសបារាំង។

នៅលើឆាកប្រគំតន្រ្តី Le Gala des Pièces Jaunes សមាជិកក្រុម BLACKPINK រូបនេះ បានបង្ហាញខ្លួនក្នុងឈុតពណ៌លឿងភ្លឺចែងចាំង និងលោហធាតុរិបរាងដ៏តឹងណែន មើលឃើញកាន់តែច្បាស់ជាងមុនទ្វេដង។ ចំណែកវីដេអូពីការសម្តែងនៃក្បាច់រាំដ៏ទន់ល្វត់ល្វន់ អមនឹងចម្រៀងបែប Solo របស់នាង បានល្បីពេញអ៊ីនធឺណិត។ ក្នុងពេលដែល តារាចម្រៀង K-pop បានបញ្ចេញកាយវិការដ៏ស្រស់ស្អាត ដែលធ្វើឲ្យហ្វូងមនុស្សអបអរសាទរ និងបានស្រែកហ៊ោហ៊ោកញ្ជ្រៀវ ច្រៀងរួមគ្នា បង្ហាញពីការគាំទ្រដល់ Idol ដែលពួកគេចូលចិត្ត។
យ៉ាងណាក៏ដោយ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោកនោះគឺឈុតពណ៌មាសដ៏ភ្លឺចាំងលើឆាកបង្អួតនូវរាងដ៏ស្រឡូន។ ក្នុងពេលជាមួយគ្នានោះ អ្នកគាំទ្រ Lisa ជាច្រើនបានសម្រុកយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីចង់ដឹងថា តើអ្នករចនាម្នាក់ណា នៅពីក្រោយភាពស្រស់ស្អាតរបស់នាង។
សម្រាប់សំលៀកបំពាក់ពណ៌មាសដែលនាងស្លៀកឡើងឆាកនៅបារាំង គឺជាប្រេនលំដាប់ពិភពលោកពីម៉ាកយីហោ LOEWE ខណៈលើកនេះ លោក Jonathan Anderson ជាអ្នករចនាវាដោយផ្ទាល់ជូនចំពោះ Lisa តែម្ដង។ បុរសសង្ហារូបនេះតាមពិតជាគឺជាអ្នករចនាម៉ូដជនជាតិអៀរឡង់ខាងជើង និងជាស្ថាបនិក JW Anderson ។ លោកត្រូវបានគេស្គាល់តាមរយៈស្លាកយីហោឈ្មោះផ្ទាល់ខ្លួន ហើយបានបម្រើការជានាយកច្នៃប្រឌិតនៃយីហោប្រណីតអេស្ប៉ាញ LOEWE។

បន្ទាប់ពីទស្សនិកជន បានដឹងពីអ្នកច្នៃម៉ូដដ៏សង្ហានៅពីក្រោយភាពស្រស់ស្អាតរបស់នាង ម្នាក់ៗបានលើកសរសើរពីទឹកដៃច្នៃប្រឌិតរបស់រូបលោក Jonathan Anderson ថា លោកពិតជាសក្តិសមនឹងតំណែងជាអ្នកច្នៃម៉ូដលំដាប់អន្តរជាតិពិតៗ។ ជាពិសេសឈុតដែល Lisa ស្លៀកឡើងឆាក បានទាក់ទាញឥរស្សរជនល្បីៗជាច្រើនគយគន់នាងមិនព្រិចភ្នែកផងដែរ។
យ៉ាងណាមិញ ព្រឹត្តិការណ៍នេះត្រូវបានរាយការណ៍ថា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសប្បុរសធម៌ដែលដឹកនាំដោយជំទាវទីមួយនៃប្រទេសបារាំង លោកស្រី Brigitte Macron ខណៈសមាជិកក្រុម BLACKPINK រូបនេះត្រូវបានគេប្រទះឃើញនៅក្នុងក្រុមហ៊ុនរបស់ Brigitte Macron កាលពីសប្តាហ៍មុនឯណោះ។ គួរឲ្យចាប់អារម្មណ៍ជាងនេះ ការសម្តែងរបស់នាងបានបង្ហាញពីការវិលត្រឡប់លើឆាកម្ដងទៀត ដូចដែល BLACKPINK ធ្លាប់ធ្វើ Born Pink World Tour ទូទាំងពិភពលោកកន្លងមក៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ៥រូប ជាប់ចំណាត់ថ្នាក់កំពូលទាំង១០០ក្នុងឧស្សាហកម្មម៉ូដពិភពលោក
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


