ជីវិតកម្សាន្ដ
តារាថៃ Janie បង្ហោះរូប៣សន្លឹកអាក្រាតកាយ ផ្អើលបណ្ដាញសង្គម
តារាសម្ដែងថៃនាង Janie Tienphosuwan បានបញ្ចេញនូវរូបភាព៣សន្លឹកទាំងអាក្រាតកាយ ដោយមានក្រណាត់បិតបាំងតែបន្តិចប៉ុណ្ណោះ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ រាល់សកម្មភាពរបស់នាងសុទ្ធតែសិចស៊ីខ្លាំងទៅៗ មិនដូចមុនទៀតឡើយ។

តាមរយៈគណនី IG ផ្ទាល់ខ្លួនរបស់អ្នកម្ដាយកូនមួយ Janie បានបង្ហោះរូបភាពដែលធ្វើឲ្យកក្រើកទាំងវិស័យសិល្បៈនិងទស្សនិកជនជាច្រើនមិននឹកស្មានថា នាងហ៊ានដល់ថ្នាក់អាក្រាតកាយ បង្ហាញរាងរៅដ៏ស្រឡូនចែកជូនដល់ភ្នែកជាច្រើនគូក្នុងបណ្ដាញអ៉ិនធើណេត។ ក្នុងនោះថែមទៀត នាងបានសរសេរខេបសិនយ៉ាងពេញអត្ថន័យថា “My 2024 Visionboard មានន័យថា គោលដៅ ឬចក្ខុវិស័យរបស់ខ្ញុំសម្រាប់ឆ្នាំ ២០២៤”។
លើសពីនេះទៀតដែរ រូបភាព៣សន្លឹកដ៏សិចស៊ីស្រដៀងនឹងទេពធីតា Victoria Angel ដែលកំពុងតែអង្រួនពិភពកម្សាន្តថៃ បានធ្វើឲ្យទស្សនិកជនមួយចំនួនហាក់មិនចង់ជឿថា ជាអ្នកម្ដាយកូនមួយរូបនេះទេ។ ព្រោះកន្លងមក មហាជនបានដឹងថា នាងត្រឹមលេងខ្លួនសិចស៊ីតិចតួចប៉ុណ្ណោះ ប៉ុន្តែមិនដល់ថ្នាក់ស្រាតននោលគកបង្អួតដល់ភ្នែកញាតិទេ។
យ៉ាងណាក៏ដោយ ជាជាងចាប់អារម្មណ៍រូបភាពស្រាតរបស់តួស្រីក្នុងរឿង “ភ្លើងស្នេហ៍ភ្លើងឬស្សា” ទស្សនិកជនក្នុងប្រទេសថៃជាច្រើន ហាក់បង្ហាញការងឿយឆ្ងល់ពាក់ព័ន្ធនឹងស្វាមីវ័យក្មេងរបស់នាងគឺ Mickey មិនប្រចែប្រចណ្ឌភរិយាទេ កាលបើនាងថតរូបបង្ហាញរាងកាយទាំងស្រុងបែបនេះ។

យ៉ាងណាមិញ កន្លងមកនៅលើបណ្ដាញព័ត៌មានក្នុងប្រទេសថៃជាច្រើនបានផ្សាយពីពាក្យចចាមអារ៉ាមថា ប្ដីប្រពន្ធវ័យក្មេងនេះ បានលែងលះគ្នាស្ងាត់ៗទៅហើយ។ ប៉ុន្តែមិនចង់ឲ្យមហាជនដឹងឮពីទំនាក់ទំនងប្រេះឆារបស់អ្នកទាំងពីរឡើយ។ ជាពិសេសមួយរយៈនេះគេឃើញត្រឹមតែ Janie និងកូនស្រីប៉ុណ្ណោះ បានធ្វើដំណើរកម្សាន្តក្រៅប្រទេស ដោយគ្មានវត្តមានស្វាមីដូចពីមុន៕
រូបភាពដែលតារាសម្ដែងស្រីនាង Janie បង្ហោះតាមរយៈគណនីផ្ទាល់ខ្លួន៖



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មេ MGI ភ្ញាក់ផ្អើលខ្លាំង ក្រោយបវរកញ្ញារងម្នាក់ លាលែងតំណែង ព្រោះតែមានផ្ទៃពោះជាមួយស្វាមីគេ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


