ជីវិតកម្សាន្ដ
អ្នកនាំពាក្យសេតវិមានចេញមុខនិយាយ ក្រោយធ្លាយរូបថតអាសអាភាសរបស់ Taylor Swift
ប្រព័ន្ធផ្សព្វផ្សាយ The Hill បានរាយការណ៍កាលថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២៤ ថាបណ្ដាញសង្គម Twitter ឬ X បានរារាំងការស្វែងរកឈ្មោះ Taylor Swift ដោយឲ្យអ្នកស្វែងរកឃើញមិនឃើញឈ្មោះនាងសូម្បីតែមួយ ខណៈដែលប៉ុន្មានថ្ងៃមុននេះ រូបភាពអាសអាភាសដែលបង្កើតដោយ AI របស់តារាចម្រៀងប៉ុបបានបែកធ្លាយ។
មន្ត្រីប្រតិបត្តិម្នាក់របស់ X បានផ្តល់ព័ត៌មានដល់ The Hill កាលពីថ្ងៃច័ន្ទទី ២៩ ខែមករា ថាលោកពិតជាបានរារាំងការស្វែងរកឈ្មោះរបស់តារាចម្រៀងដ៏ពេញនិយមជាបណ្តោះអាសន្ន។ នេះគឺស្របតាមវិធានការសន្តិសុខរបស់បណ្ដាញសង្គម X ដែលប្រកាន់ខ្ជាប់គោលការណ៍ពីមុន។
ក្នុងអំឡុងប៉ុន្មានសប្តាហ៍កន្លងទៅ រូបថតអាសអាភាសរបស់ Taylor Swift ដែលបង្កើតឡើងដោយកម្មវិធីកុំព្យូទ័រ (AI) បានបង្ហាញខ្លួននៅលើវេទិកា X ហើយត្រូវបានចែករំលែក និងក្លាយជារូបភាពផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាពីសេសរូបភាពក្លែងក្លាយនោះ បានធ្វើឲ្យអ្នកគាំទ្ររបស់តារាចម្រៀងល្បីរូបនេះមិនពេញចិត្ត ហើយបង្ហោះរូបភាពពិតរបស់នាងជាមួយ hashtag ត្រូវតែការពារ TaylorSwift ដាច់ខាត។

ទោះយ៉ាងណាក៏ដោយ រូបភាពនិម្មិត ឬអ្វីដែលគេហៅថា deepfakes បើទោះបីជាវាបានបង្ហាញនៅលើបណ្ដាញសង្គម X ក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែរូបភាពនេះបានឆ្លងកាត់ភ្នែកទស្សនិកជនរាប់លានគូ មុនពេលត្រូវបានលុបចេញយ៉ាងរហ័ស។
ថ្វីបើធ្លាយនូវរូបភាពអាសអាភាសក្លែងក្លាយយ៉ាងណាក្ដី ប៉ុន្តែ Taylor Swift ត្រូវបានផ្តល់កិត្តិយសជាបុគ្គលប្រចាំឆ្នាំ ២០២៣ ដោយទស្សនាវដ្តី Time ផលប៉ះពាល់គឺធ្ងន់ធ្ងរខ្លាំងរហូតបណ្តាលឲ្យមានការទាមទារឲ្យរដ្ឋាភិបាលកណ្តាលត្រូវតែពិនិត្យមើលវិធានការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីអាចការពាររូបភាពឬវីដេអូ កាន់តែមានប្រសិទ្ធភាព និងបានធ្វើឲ្យអ្នកនាំពាក្យសេតវិមាន ត្រូវចេញមកនិយាយពីរឿងនេះកាលពីសប្ដាហ៍មុនផងដែរ។
លោក Carine Jean-Pierre អ្នកនាំពាក្យសេតវិមាន បាននិយាយថា “រូបភាពបែបផែនរបស់ Taylor Swift និងមនុស្សល្បីៗផ្សេងទៀត វាជាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ។ ក្នុងនាមជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ម្នាក់ៗមានសេរីភាពក្នុងការគ្រប់គ្រងមាតិការៀងៗខ្លួន។ យើងជឿថាពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់ផ្សេងៗ ផ្ទាល់ខ្លួនយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងរូបភាពសម្ងាត់ផ្សេងៗ ដែលមិនបានឆ្លងកាត់ការយល់ព្រម ឬមិនយល់ស្របរបស់បុគ្គលម្នាក់ៗ”។
យ៉ាងណាមិញ កាលពីខែតុលា ឆ្នាំ ២០២៣ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីការពារ AI ពីការបង្កើតសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ ឬបង្កើតរូបភាពឯកជនដែលមិនមានការយល់ព្រមពីបុគ្គលពិតប្រាកដ។ បទបញ្ជានេះក៏តម្រូវឲ្យរដ្ឋាភិបាលសហព័ន្ធចេញការណែនាំអំពីការធ្វើឲ្យព្រិល ឬដាក់ស្លាកសញ្ញាទៅនឹងការបង្កើត AI ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សសម្រុកឆែកឈ្មោះ Taylor Swift ក្រោយធ្លាយរូបអាសអាភាសក្លែងក្លាយ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


