ជីវិតកម្សាន្ដ
សេដ្ឋីជំនួញកែភេទថៃ Anne បង្ហោះសារទាំងក្រេវក្រោធ ចំអកអ្នកចាក់ពីក្រោយខ្នងរឿងកម្មវិធីបវរកញ្ញាចក្រវាល
បន្ទាប់ពីអ្នកជំនួញកែភេទ និងមហាសេដ្ឋីថៃ Anne Jakrajutatip បានបង្ហោះលើ Facebook ទាំងកំហឹងយ៉ាងខ្លាំង ដោយប្រយោគរបស់នាងក្នុងន័យចំអកដល់បុគ្គលអាថ៌កំបាំង ដែលរកស៊ីដូចគ្នាតែគំនិតស្មោកគ្រោក ធ្វើឲ្យអ្នកគាំទ្ររបស់រាជិនីសម្រស់សម្រុកចូលទៅតាមដានជាង១២លានឯណោះនាក់។

កាលពី ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៤ អ្នកកាន់កាប់កម្មវិធី Miss Universe រូបនេះ បានសរសេរសារដ៏វែងអន្លាយមួយតាមរយៈ Facebook ផ្ទាល់ខ្លួនរបស់នាងថា “Anne ចង់សំដៅលោកពូម្នាក់ ហើយចង់បង្រៀនគាត់ថា ការរកស៊ីគួរគោរពម្ចាស់ផ្ទះ ដោយសួរទល់មុខគ្នាមិនមែនលួចលាក់ ហើយមិនមែនមកសួរមនុស្សនៅខាងក្នុងពីការសម្ងាត់ណាមួយទេ។ បើមិនពេញចិត្តគ្នា សូមឈប់និយាយអាក្រក់ពីខ្ញុំ ការធ្វើបែបនេះមិនមែនជាមនុស្សចាស់គួរឲ្យគោរពបន្តិចណាឡើយ។ ជាពិសេស វាធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អ ជាមួយមនុស្សប្រភេទនេះឡើយ”។
ទោះយ៉ាងណាក៏ដោយ នៅពេលដែលការបង្ហោះរបស់មេ Miss Universe ត្រូវបានផ្សព្វផ្សាយ ប្រការនេះបានធ្វើឲ្យមហាជនជាច្រើនដែលតាមដាន និងមានចំងល់ថា តើលោកពូដែលនាងសំដៅលើជានរណាពិតប្រាកដ? ស្របពេលដែលទស្សនិកជនមួយចំនួនធំហាក់សន្ធិដ្ធានថា រឿងនេះអាចពាក់ព័ន្ធនឹងមុខជំនួញរបស់កម្មវិធីប្រកួតបវរកញ្ញាចក្រវាល (Miss Universe) ដែលទើបមានការប្រកាសលក់ ដោយសារតែបញ្ហាក្ស័យធន់។

ព្រមជាមួយគ្នានេះថែមទៀត អ្នកគាំទ្រនៅតែមានងចំងល់យ៉ាងខ្លាំង ដែលបង្កឲ្យអ្នកជំនួញកែភេទរូបនេះខឹងសម្បារមិនធ្លាប់ឃើញពីមុន។ ក្នុងនោះផងដែរ មហាជនរួមទាំងហ្វេនរបស់កម្មវិធី Miss Universe បានចូលមកលើកទឹកចិត្តដល់រូបនាង។ ប៉ុន្តែក្នុងការបញ្ចេញមតិនោះ ក៏មានអ្នកខ្លះទៀតចង់ដឹងថាលោកពូម្នាក់នោះជានរណា?
យ៉ាងណាមិញ នៅមិនទាន់មានព័ត៌មានបញ្ជាក់ថា បញ្ហានេះជាអ្វីនៅឡើយទេ ហើយតើនាងមានន័យសំដៅដល់អ្នកណាម្នាក់ក្នុងវិស័យកម្សន្ត? ប្រិយមិត្តអ្នកអានមានតែរង់ចាំស្តាប់ការពន្យល់ច្បាស់លាស់ ឬអាចផ្ដល់បទសម្ភានស៍ពីអគ្គនាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន JKN Global Group Public Company Limited (JKN) រូបនេះតែប៉ុណ្ណោះ។ ក្នុងពេលដែលនាពេលថ្មីៗ កម្មវិធី Miss Universe របស់ថៃ អាចនឹងត្រូវដូរម្ចាស់ថ្មី ក្រោយ Anne Jakrajutatip កាន់កាប់ត្រឹមរយៈពេល២ឆ្នាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សមាជិកសភាបក្សចលនាឆ្ពោះទៅមុខមួយរូប មានវង្សត្រកូលពីគ្រួសារសេដ្ឋីថៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


