ជីវិតកម្សាន្ដ
បវរកញ្ញា ជប៉ុន ដើមកំណើត អ៊ុយក្រែន ចោលម្កុដជ័យលាភីលេខ ១ ក្រោយផ្ទុះរឿងអាស្រូវ
កញ្ញា Karolina Shiino ដើមកំណើតអ៊ុយក្រែន ដែលបានឈ្នះជាម្ចាស់ជ័យលាភីបវរកញ្ញាឯកជប៉ុនឆ្នាំ ២០២៤ នេះ កំពុងក្លាយជាប្រធានបទក្តៅជជែកវែកញែកពីសាធារណជននៅជប៉ុន ទៅលើជ័យជម្នះទាក់ទងទៅនឹងដើមកំណើតរបស់នាង បូកផ្សំនឹងផ្ទុះរឿងអាស្រូវទាក់ទងនឹងបុរសមានប្រពន្ធហើយ ។

តាមទស្សនាវដ្តីជប៉ុន Shukan Bunshun បានបង្ហាញឲ្យដឹងថា កញ្ញាជនជាតិអ៊ុយក្រែន Shiino ដែលមានសញ្ជាតិជប៉ុនបានឈ្នះជាជ័យលាភីបវរកញ្ញាឯកជប៉ុនឆ្នាំ ២០២៤ កាលពីខែមករាកន្លងទៅ ។ ដោយសារមានផ្ទុះរឿងទំនាក់ទំនងជាមួយបុរសដែលមានប្រពន្ធរួចហើយជាសាធារណៈ ធ្វើឲ្យម្ចាស់ជ័យលាភីរូបនេះ សុំបោះបង់ម្កុដជ័យលាភីចោល ។ ទស្សនាវដ្តីដដែលបានឲ្យដឹងថា បវរកញ្ញាវ័យ ២៦ ឆ្នាំរូបនេះបានទាក់ទងនឹងបុរសជាស្វាមីគេ ដែលមានអាជីពជាវេជ្ជបណ្ឌិត ហើយក៏ជាអ្នកមានមុខមាត់ល្បីក្នុងបណ្តាញសង្គមជប៉ុនផងដែរ ។
នៅក្នុងសេចក្តីថែ្លងការនៅលើគេហទំព័រ សមាគមបវរកញ្ញាឯកជប៉ុនបានប្រកាសកាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភៈថា ស្ថាប័នបានទទួលសំណើបោះបង់ចោលជ័យលាភីម្កុដឯក និងទទួលយកការសុំអភ័យទោស ទៅដល់ភាគីដែលពាក់ព័ន្ធ រួមមានម្ចាស់ឧបត្ថម្ភ និងគណៈកម្មការ និងទុកឲ្យតំណែងជ័យលាភីនោះនៅទំនេរពេញមួយឆ្នាំ ២០២៤ នេះ។
នៅក្នុងសំណេរសូមអភ័យទោសរបស់កញ្ញាឯកខាងលើនៅលើ Instagram បាននិយាយថា នាងពិតជាមិនអាចបង្ហាញការពិតបាននៅពេលនោះ ដែលនាងនៅមានអារម្មណ៍យល់ច្រឡំច្របូកច្របល់ និងភ័យខ្លាចនៅពេលដែលរឿងនោះបែកជាសាធារណៈ នាងពិតជាសុំទោសដល់អ្នកពាក់ព័ន្ធទាំងអស់។

ខាងស្ថាប័នរៀបចំកម្មវិធី បានឲ្យដឹងថា តំណាងស្ថាប័នបានសម្រេចទទួលយកសំណើរបស់ Shiino ក្រោយដឹងថា នាងបានប្រាប់ទៅភ្នាក់ងាររបស់នាងអំពីរឿងបែកបាក់ស្នេហាជាមួយបុរសម្នាក់ ដែលនាងទើបបានដឹងពីស្ថានភាពជាស្វាមីគេ ហើយក្រោយមកក៏នៅមានបែកធ្លាយថានាងនៅបន្តជួបទាក់ទងបុរសនោះទោះដឹងថាគេមានប្រពន្ធរួចហើយក៏ដោយ ។
គួររំឭកថា នេះជាករណីដំបូងគេ ដែលកញ្ញា Karolin Shiino គឺជាស្រ្តីដើមកំណើតពីអឺរ៉ុប ដែលទទួលបានជ័យជម្នះរង្វាន់កំពូលកញ្ញាឯកក្នុងក្របខណ្ឌប្រទេសជប៉ុន។ ហើយស្ថាប័នរៀបចំកម្មវិធីផ្ទាល់ខ្លួនឯងក៏មានភាពភ្ញាក់ផ្អើលនឹងលទ្ធផលផងដែរ ដែលគោលបំណងកម្មវិធីគឺជ្រើសរើសអ្នកឈ្នះដែលតំណាងឲ្យភាពស្រស់ស្អាតបំផុតនៃស្ត្រីជប៉ុន។
ចំណែកជីវប្រវត្តរបស់ Shiino វិញ នាងមានឪពុកម្តាយជាជនជាតិអ៊ុយក្រែ ហើយក្រោយមកពេលនាងមានអាយុ ៥ ឆ្នាំ ក៏បានផ្លាស់មកតាមឪពុកម្តាយរស់នៅទីក្រុង Nagoya ភាគកណ្តាលនៃប្រទេសជប៉ុនតាំងពីពេលនោះមក ហើយជាមួយជ័យជម្នះរបស់នាងថ្មីៗនេះ គឺត្រូវបានជជែកវែកញែកជាច្រើននៅបណ្តាញសង្គមជប៉ុន ថាតើ សញ្ជាតិជប៉ុន តែដើមកំណើតពីប្រទេសផ្សេងអាចស័ក្តិសមនឹងគ្រងជើងឯកបវរកញ្ញាប្រចាំប្រទេសជប៉ុនដែរឬទេ ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


