ជីវិតកម្សាន្ដ
ក្រោយដឹងថា Lisa បង្កើតទីភ្នាក់ងារផ្ទាល់ខ្លួន មហាជនកូរ៉េសម្រុកចូលបញ្ចេញមតិព្រាត
Lisa សមាជិកក្រុម BLACKPINK បានក្លាយជាសមាជិកបន្ទាប់នៃក្រុមរបស់នាងក្នុងការបោះជំហានទៅមុខយ៉ាងក្លាហានបន្ទាប់ពី Jennie និង Jisoo បង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនរបស់នាង។
យោងតាមរបាយការណ៍ពី allkpop កាលពីថ្ងៃទី ០៨ ខែកុម្ភៈ Lisa បានបង្ហាញភ្នាក់ងាររបស់នាងគឺ LLOUD ជាមួយនឹងការដកស្រង់ថា “នៅ LLOUD ចំណង់ចំណូលចិត្តរបស់យើងក្នុងនាមជាក្រុមហ៊ុនគ្រប់គ្រងសិល្បករគឺ ដើម្បីបង្កើតបទពិសោធន៍ដែលឆ្លងកាត់ប្រភេទ និងភ្ជាប់ជំនាន់មួយទៅមួយទៀត។ ស្នូលរបស់យើងស្ថិតនៅក្នុងការច្នៃប្រឌិតឥតឈប់ឈរ និងការប្តេជ្ញាចិត្តចំពោះភាពត្រឹមត្រូវរបស់យើង។ មិនមែនគ្រាន់តែជំរុញព្រំដែននោះទេ យើងកំពុងកំណត់វាឡើងវិញ បង្កើតតារាងកំពូល និងតន្ត្រីដែលផ្គាប់ចិត្តប្រភេទ”។
យ៉ាងណាក៏ដោយ ក្រោយការប្រកាសបើកក្រុមហ៊ុនផ្ទាល់របស់សមាជិកក្រុម BLACKPINK រូបនេះបានធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាពិសេសសឹងនឹកស្មានថាអ្នកបន្ទាប់គឺជា Lisa នោះទេ ខណដែល Jennie និង Jisoo ទើបតែបង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនរបស់នាងប៉៉ុន្មានខែមុនប៉ុណ្ណោះ។

តាមរយៈប្រភពដដែលបានដក់ស្រង់នូវការបញ្ចេញមតិរបស់មហាជននៅកូរ៉េជាច្រើនដែលបញ្ចេញមតិព្រោងព្រាតលើបណ្ដាញអ៊ីនធឺណិត ដោយម្នាក់ៗបានចែករំលែកនូវគំនិតរបស់ពួកគេលើការប្រកាសនេះផ្សេងៗគ្នាថាថាពិតជាអស្ចារ្យបំផុតដែលនាងអាចបង្កើតស្លាក់ផ្ទាល់ខ្លួន ហើយក៏ជារឿងគួរឲ្យចាប់អារម្មណ៍បំផុតដែលម្នាក់ៗបានសម្រេចចិត្តក្រោកឡើងដោយផ្ទាល់ខ្លួនដើម្បីក្លាយជា CEO ។
លើសពីនេះទៀតដែរ ទស្សនិកជនមួយចំនួនទៀតបានចូលរួមអបអរសាទរនូវជោគជ័យដ៏ធំរបស់ Lisa ថានាងគឺជាមនុស្សស្រីឆ្លាត នាងអាចបង្កើតភ្ញាក់ងារផ្ទាល់ខ្លួនគឺពិតជាមិនធម្មតាឡើយ។ ដូច្នេះមកដល់ពេលនេះពួកគេរង់ចាំមើលសមាជិកបន្ទាប់ទៀតគឺ Rose តែមួយគត់ ដែលមិនបានបង្កើតភ្នាក់ងាររបស់នាង តើអ្នកនៅសេសសល់ម្នាក់នេះនឹងប្រែជានរណានៅថ្ងៃបន្ទាប់៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa ប្រកាសក្រុមហ៊ុនតន្ត្រីផ្ទាល់ខ្លួន ក្រោមឈ្មោះ ថា LLOUD
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


