ជីវិតកម្សាន្ដ
គូស្នេហ៍ខុសវ័យ Aff-Nonkul បង្ហោះរូបស្វាគមន៍ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់
គូស្នេហ៍ខុសវ័យ Aff-Nonkul បានបង្ហោះរូបថតផ្អែមល្ហែមស្វាគមន៍បុណ្យនៃក្តីស្រឡាញ់ដែលកាន់តែកៀកមកដល់នាពេលខាងមុខ ខណៈដែលពួកគេទាំងពីរទទួលបានសាទរយ៉ាងច្រើនពីសំណាកអ្នកគាំទ្រក្ដីស្នេហ៍ដែលមានចំពោះគ្នាទៅមក។

កាលពីថ្ងៃទី០៨ ខែកុម្ភៈ តាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់ភាគីខាងប្រុសពីតារាសម្ដែងវ័យក្មេង Nonkul បានបញ្ចេញរូបភាពផ្អែមល្ហែមជាមួយតារាសម្ដែងរៀមច្បង Aff Taksaorn ក្នុងពេលដែលអ្នកទាំងពីរពាក់អាវយីហោដូចគ្នាខុសតែពណ៌ប៉ុណ្ណោះ។ អ្វីកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺកាយវិការស្និទ្ធស្នាលជាមួយគ្នា និងញញឹមយ៉ាងផ្អែមល្ហែមសម្លឹងមើលគ្នាទៅវិញទៅមកដោយភ្នែកនិងភ្នែក។
មិនត្រឹមប៉ុណ្ណឹងនោះទេ សូម្បីតែ Aff Taksaorn ក៏បានបង្ហោះរូបភាពដូចគ្នានៅលើ Instagram ផ្ទាល់ខ្លួន រួមជាមួយនឹងរូបទន្សាយ និង emoji នៅក្នុង caption យ៉ាងផ្អែមល្ហែមដូចគ្នាផងដែរ។ ស្របពេលដែលមហាជនជាច្រើនបានចូលទៅបញ្ចេញមតិសរសើរពីគូស្នេហ៍នេះថា បើទោះជាខុសវ័យគ្នាឆ្ងាយក្ដី ប៉ុន្តែពួកគេសក្តិសមនឹងគ្នានេះគឺជាគូពិត។
យ៉ាងណាមិញ ពីរូបភាពផ្អែមល្ហែមនៅលើ Instagram ធ្វើឲ្យគ្រប់គ្នាមានមតិដូចគ្នាថា គូស្នេហ៍មួយគូនេះផ្អែមល្ហែមជាមួយគ្នាមុនចូលឆ្នាំចិន ត្រៀមស្វាគមន៍ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដែលខិតជិតមកដល់នាពេលខាងមុខតែប៉ុណ្តោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឆ្នាស Natinee ប្រកាសរៀបមង្គលការជាមួយស្វាមី ក្រោយពន្យារពេលជិត៤ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


