Connect with us

ជីវិតកម្សាន្ដ

តារាសម្តែងហុងកុង Charmaine Sheh ព្រលយប្រយោគថា ចង់មានស្នេហានឹងគេក្នុងឆ្នាំថ្មីនេះ

បានផុស

នៅ

តារាសម្ដែងហុងកុង Charmaine Sheh បានបង្ហាញពីសុទិដ្ឋិនិយមរបស់នាង សម្រាប់ការស្វែងរកស្នេហាក្នុងឆ្នាំ ២០២៤ ដោយដាក់ស្លាកថា​ ជាស្ត្រីអ្នកមាននៅលីវ នេះបើតាមការចុះផ្សាយពីសារព័ត៌មានកម្សាន្ត 8days នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី តារាសម្ដែងហុងកុងរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមដើម្បីចែករំលែកការជូនពររបស់នាងចំពោះសុខុមាលភាពរបស់អ្នកគាំទ្រដោយបង្ហោះថា “ខ្ញុំសូមជូនពរឲ្យអ្នកមានថាមពល សុខភាពល្អ សុភមង្គល និងសំណើចពេញមួយជីវិត” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ តារាស្រីវ័យ ៤៨ឆ្នាំរូបនេះ បានជ្រើសរើស​ស្នាក់នៅ​ហុងកុង​ជាង​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដោយរូបនាងបាន​ចំណាយ​ពេល​វេលា​ដ៏​ល្អ​ជាមួយ​ក្រុម​គ្រួសារ។ ចំពេលអាជីពដ៏មមាញឹក ដែលធ្វើឲ្យនាងមានពេលសម្រាកលំហែកាយតិចតួច Charmaine Sheh​ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាតុល្យភាពការងារ និងជីវិត។ នាង​បាន​ប្រាប់​ទៅ ON ដែលជា​វេទិកា​ព័ត៌មាន​មួយ​ថា​ «​បន្ទាប់ពី​បញ្ចប់​គម្រោង​មួយ ខ្ញុំ​ចំណាយពេល​ឆ្លុះបញ្ចាំង​ពី​ភាព​ឯកោ​ ដោយ​ចៀសវាង​សម្ពាធ​មិន​សមរម្យ​សម្រាប់​ភាពល្អឥតខ្ចោះ​»​។

ទោះបីជាមានភាពសម្បូរបែប និងឯករាជ្យភាពដែលនាងប្រមូលបាន រហូតដល់ថ្នាក់ត្រូវបានគេដាក់ឈ្មោះថាជា ស្ត្រីអ្នកមាននៅលីវ Charmaine Sheh បញ្ជាក់យ៉ាងច្បាស់ថា “ស្លាកនោះគ្រាន់តែប្រាប់ផ្នែកមួយនៃរឿងរបស់ខ្ញុំប៉ុណ្ណោះ ខណៈដែលខ្ញុំនៅលីវ ស្លាកស្ត្រីអ្នកមានមិនពេញលេញទេ។ ខ្ញុំនិយាយត្រង់ៗ ហើយជឿជាក់លើភាពស្ងប់ស្ងាត់នៃក្តីស្រលាញ់”។ ប៉ុន្តែយ៉ាងណា នាងនៅតែសង្ឃឹមថាឆ្នាំ២០២៤ នឹងនាំមកនូវភាពជាដៃគូដែលនាងប្រាថ្នាចង់បានជាយូរមកហើយ។

សូមជម្រាបជូនថា ដំណើររបស់ Charmaine Sheh នៅក្នុងឧស្សាហកម្មកម្សាន្តបានចាប់ផ្តើមនៅឆ្នាំ ១៩៩៧ បន្ទាប់ពីនាងត្រូវបានជ្រើសរើសជាបវរកញ្ញារងនៃទីក្រុងហុងកុង។ តារាស្រីរូបនេះ ទទួលបានភាពល្បីល្បាញជាតារាសម្តែងប្រចាំ TVB ដោយបានសម្តែងក្នុងរឿងភាគល្បីៗដូចជា “Return of the Cuckoo”, “The Heaven Sword and Dragon Saber” ក្នុងឆ្នាំ២០០០, “War and Beauty” ក្នុងឆ្នាំ ២០០៤, “Beyond the Realm of Conscience” ក្នុងឆ្នាំ ២០០៩”, Can’t Buy Me Love” ក្នុងឆ្នាំ ២០១០ និងរឿង “Line Walker” ក្នុងឆ្នាំ ២០១៤។

បន្ទាប់ពីចែកផ្លូវជាមួយ TVB ក្នុងឆ្នាំ ២០១៦ Charmaine Sheh បានចាប់ផ្តើមភ្នាក់ងារផ្ទាល់ខ្លួនរបស់នាងគឺ Charmaine Sheh Workshop Limited និងពង្រីកអាជីពរបស់នាងនៅក្នុងប្រទេសចិន។ នាងទទួលបានភាពជោគជ័យជាមួយនឹងស៊េរីឆ្នាំ២០១៨ “រឿង “Story of Yanxi Palace” ។ ក្នុងឆ្នាំ ២០១៣ នាងបានត្រលប់មក TVB វិញ ក្រោយបាត់មុខរយៈពេល ៧ ឆ្នាំ ដោយបានសម្តែងក្នុងរឿង “The Queen of News” និងទទួលបានពានរង្វាន់ជាតារាសម្តែងល្អបំផុតទីបីរបស់នាងនៅឯកម្មវិធី TVB Awards ថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​បុគ្គលប៉ុន្មានរូបនេះ ជាប់​ចំណាត់​ថ្នាក់បំភាយកាបូនក្នុងបរិយាកាសច្រើនបំផុតប្រចាំឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម