ជីវិតកម្សាន្ដ
សួង សាខារ៉ានីត តារាខ្មែរដំបូងគេប្រកាសរក្សាជំហរមិនទទួលថតរឿងចម្លងពីថៃ
ជាការពិត តួអង្គស្រីក្នុងរឿងខ្នាតធំ”កូនក្រក” គឺជាតារាសម្តែងស្រី សួង សាខារ៉ានីត ដែលកន្លងមកធ្លាប់បានលើកឡើងដោយចាត់ទុកថាវិស័យសិល្បៈជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យសង្គមជាតិ ក្នុងនោះ នាង ក៏អំពាវនាវមានការចូលរួមដើម្បីថែរក្សានូវវិស័យមួយនេះ ដើម្បីយុវជនជំនាន់ក្រោយផងដែរ។

ដោយឡែកងាកមកថ្មីៗ នេះ ដើម្បីចូលរួមគាំទ្រ និងលើកស្ទួយនូវវិស័យសិល្បៈភាពយន្តរបស់ខ្មែរឲ្យកាន់តែមានភាពលេចធ្លោលើទីផ្សារជាតិ និងអន្តរជាតិ តារាសម្តែងខ្មែរ សួង សាខារ៉ានីត ក៏បានទទូចស្នើសុំដល់បណ្ដាផលិតករ និងម្ចាស់ផលិតកម្មខ្មែរមួយចំនួន មេត្តាបញ្ឈប់ការចម្លងស្នាដៃភាពយន្តបរទេស ពិសេសភាពយន្តថៃតែម្ដង។ ក្នុងនោះ រ៉ានីត ក៏បានសុំឲ្យប្រធានសមាគមសិល្បករខ្មែរពិនិត្យរឿងនេះផងដែរ។

ទន្ទឹមគ្នានេះដែរ ចំពោះតារាស្រីរូបស្រស់ សួង សាខារ៉ានីត នៅតែបន្តប្រកាសរក្សាជំហរ បើមានបណ្តាផលិតកម្ម ឬ ស្ថានីយទូរទស្សន៍ណាមួយទាក់ទងហៅឲ្យថតរឿងខ្មែរដែលសម្តែងក្រោយថៃ គឺដាច់ខាតនាងមិនទទួលនោះទេ។ ទង្វើនេះ ទទួលបានការគាំទ្រ និងសរសើរពីមហាជន ពិសេសអ្នកស្នេហាវិស័យសិល្បៈខ្មែរ។

តារាស្រីសម្តីផ្អែម សួង សាខារ៉ានីត បានលើកឡើងពីឆន្ទៈរបស់ខ្លួនថា «ប្អូនអាចជាអ្នកសិល្បៈដំបូងគេដែលប្រកាសមិនទទួលថតរឿងដែលចម្លងពីថៃ ព្រោះប្អូនយល់ថា បើតួកុនខ្មែរនៅតែថតចម្លងបន្តទៀត គឺមានផលប៉ះពាល់មុខមាត់ខ្លាំងណាស់សម្រាប់ប្រវត្តិសាស្ត្រខ្មែរយើង ម្យ៉ាងដូចជាមិនឲ្យតម្លៃដល់អ្នកនិពន្ធខ្មែរយើងច្បាស់ណាស់ ដូច្នេះសូមអ្នកបងប្រធានសមាគមជួយសិក្សាចំពោះរឿងនេះផង»។

សូមបញ្ជាក់ដែរថា កន្លងមក តារាសម្តែង សាខារ៉ានីត ក៏ធ្លាប់ប្រកាសឆន្ទៈរបស់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធរឿងនេះផងដែរ។ យ៉ាងណា អ្នកនាង សួង សាខារ៉ានីត ត្រូវបានទស្សនិកជនមួយចំនួនកត់សម្គាល់មើលឃើញថា បច្ចុប្បន្នទោះបីនាងបានក្លាយជាម្តាយដ៏ល្អហើយក៏ពិតមែន តែតារាស្រីរូបនេះ នៅតែទទួលបានការសរសើរថាមានរូបសម្រស់ស្រស់ស្អាត មិនចាញ់ក្រមុំឡើយ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


